Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ​ចម្លែក​មាន​ដងខ្លួន​ពាក់កណ្តាល​ពណ៌​ខ្មៅ ពាក់កណ្តាល​ពណ៌​ស​

​ក្មេងប្រុស​ចិន​ម្នាក់​បាន​រង​ជំងឺ​ម្យ៉ាង​ដ៏​ចម្លែក​។ រាងកាយ​ក្មេងប្រុស​នេះ ត្រូវបាន​ច្រៀក​ជា​ពីរ​ផ្នែក ដោយ​ម្ខាង​ពណ៌​ខ្មៅ និង​ម្ខាង​ទៀត​ពណ៌​ស ស៊ីមេទ្រី​ជាមួយគ្នា ក្មេងប្រុស​នេះ​ឈ្មោះ Wang Siqiang រស់នៅ​ស្រុក Laizhong County ខេត្ត Guizhou​។ តាំងពី​ពេល​កើត​មក​កុមារា Wang បាន​រង​នូវ​ជំងឺ​ចម្លែក​នេះហើយ ប៉ុន្តែ​ដោយ​ក្រុម​គ្រួសារ​ក្រីក្រ​ពេក ទើប​គ្មាន​លុយ​សម្រាប់​បញ្ជូន​វា​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​

Wang និង​ឪពុក​

​រូបភាព​ចុះផ្សាយ​លើ​សារព័ត៌មាន​បង្ហាញឲ្យឃើញថា ខ្លួនប្រាណ​របស់ Wang ត្រូវបាន​បែងចែក​ជា​ពីរ​ផ្នែក​ម្ខាង​ខ្មៅ ហើយ​ម្ខាង​ទៀត​ស​។ ពណ៌​ទាំង​២​នេះ​ដិតដាម​យ៉ាងច្បាស់ ហើយ​ស៊ីមេទ្រី​នឹង​គ្នា រី​ឯ​ផ្នែក​ក្បាល​ម្ខាង​ពណ៌​ខ្មៅ បាន​ជ្រុះ​អស់​សក់​។​

Wang កំពុង​ឈរ​ក្បែរ​មិត្តភក្តិ​ម្នាក់​។​

​ឪពុក​របស់​Wang សង្ស័យថា កូន​មាន​ជំងឺ​ស្បែក ប៉ុន្តែ​ដោយសារ​ភាពក្រីក្រ ទើប​ពុំ​បាន​នាំ​ទៅ​ពិនិត្យ​ព្យាបាល​៕ លី​សា​

×