បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោកស្នងការរងទទួលផែនភស្តុភារ-ហិរញ្ញវត្ថុកាលពីរសៀលថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៨ បានចុះពិនិត្យ វាយតម្លៃដំណើរការជួសជុលផ្លូវលំភ្ជាប់ទៅផ្លូបព្រំដែន, ផ្លូវជាតិនិងក៏ជាផ្លូវទៅចម្ការនៅភូមិបឹងស្នោរឃុំស្លក្រាម ស្រុកស្វាយចេក។
លោក យី ភារម្យ មេភូមិបឹងស្នោតអោយដឹងថា ៖ ផ្លូវលំ១ខ្សែនេះមានប្រវែង៨គ.ម ស្ថិតនៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ដោយបានភ្ជាប់ផ្លូវខេត្ត(តាបែន-តំបន់១ឬហៅផ្លូវតែ ហាំង) ,ភ្ជាប់ទៅផ្លូវព្រំដែនកម្ពុជា ថៃត្រង់គម្រោងច្រកតំបន់៤៣-ណូនម៉ាក់មុន) ,ភ្ជាប់ទៅផ្លូវជាតិ៥៨ និងជាពិសេសជាផ្លូវភ្ជាប់ទៅសាលារៀន ភូមិឋាននិងចម្ការរបស់ពលរដ្ឋ ។
ផ្លូវនេះបានរងការខូចខាតយ៉ាងដំណំដោយសារទឹកភ្លៀង ការប្រើប្រាស់និងកង្វះខាត គ្មានលទ្ធភាពក្នុងការថែទាំអស់ជាច្រើនឆ្នាំមកហើយ តែចាំបាច់ក្នុងការប្រើប្រាសបម្រើអោយជីវភាពនិងការដឹកជញ្ជូន។
ឆ្លើយតបសំណូមពរដ៏ទទូចនេះ លោកឧត្តមសេនីយ៏ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងក៏ជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកស្វាយចេកនិងមន្ត្រីក្រុមការងារបានដាក់គ្រឿងចក្រនិងកម្លាំងចុះជួសជុលសម្រួលផ្លូវនេះ និងក៏បាននាំនូវអំណោយជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា របស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យទៅប្រគល់ឲ្យក្រុមការងារនៃគ្រឿងចក្រជួសជុលផ្លូវនេះផងដែរ។
សូមបញ្ជាក់ដែរថាការជួសជុល កែសម្រួលចរាចរណ៍ផ្លូវនេះ ត្រូវបានឧបត្ថម្ភដោយលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន តាមរយៈលោកឧត្តមសេនីយ៍ សេង ស៊ីណារិន សមាជិក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យបានជួយជាគ្រឿងចក្រនិងរថយន្តដឹកដី និងរូបលោកស្នងការបានជួយជាប្រេងម៉ាស៊ូតចំនួន៥ពាន់លីត្រផងដែរ។
រីឯ អំណោយជាគ្រឿងឧបភោគ បរិភោគមានអង្ករ១០០គ.ក្រ, ត្រីខ ចំនួន១កេស, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, ប៊ីចេង៥កញ្ចប់, អំបិលអ៊ីយ៉ូត៥កញ្ចប់, ខ្ទឹម១គ.ក្រនិងថវិកាមួយចំនួនមកប្រគល់ជូនជូនប្អូនៗអ្នកបើកគ្រឿងចក្រសម្រាប់ការហូបចុកប្រចាំថ្ងៃ៕ ដោយ ៖ បន្ទាយ