ខេត្តបាត់ដំបង៖សេចក្តីរាយការណ៍ពីខេត្តបាត់ដំបងបញ្ជាក់នៅព្រឹកថ្ងៃទី៣ខែមិនាឆ្នាំ២០២១ថាខ្យល់កន្ត្រាក់បោកបក់បំផ្លាញផ្ទះពលរដ្ឋជាង ៤០ខ្នងក្នុងស្រុករុក្ខគីរី អាកាសធាតុប្រែប្រួលអួអាប់ខ្លាំងបង្កជាខ្យល់កន្ត្រាក់បោកបក់បំផ្លាញលំនៅស្ថានរបស់ប្រជាពលរដ្ឋជាង ៤០ខ្នងក្នុងស្រុករុក្ខគីរីបណ្តាលឲ្យរងការខូចខាតធ្ងន់ និងស្រាល។
យោងតាមលោក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរីបានប្រាប់សារ ព័ត៌មានឲ្យដឹងថា÷ គ្រោះធម្មជាតិបង្កដោយភ្លៀងផ្គរ និងខ្យល់កន្ទ្រាក់ចំនួន ១លើកនេះបានកើតឡើងនៅរសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ បណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន ៤១ខ្នងរងការបំផ្លាញ។
លោកបានបញ្ជាក់ថាឥទ្ធិពលនៃខ្យល់កន្ត្រាក់ខាងលើបានប៉ះពាល់ទៅលើឃុំចំនួន ៣ ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបងក្នុងនោះរួមមាន: ឃុំស្តុកប្រវឹក រងការខូចខាតរបើកប៉ើងដំបូលផ្ទះសរុបចំនួន ២២ខ្នង, ឃុំព្រៃត្រឡាច រងការខូចខាតប៉ើងដំបូលផ្ទះចំនួន ១៣ខ្នងផ្ទះ និងឃុំមុខរាហ៍ ប៉ះពាល់ខូចខាតរបើកដំបូលផ្ទះសរុបចំនួន៥ខ្នង រួមទាំរលំជើងតាងរោងម៉ាស៊ីនកិនស្រូវ ១កន្លែងផងដែរ។
បើយោងតាមអាជ្ញាធរមូលដ្ឋានបានលើក ឡើងថា៖ចាប់តាំងពីក្រសួង ធនធានទឹក និងឧតុនិយមបានប្រកាស់ជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុង ប្រយ័ត្នពីបាតុភូតអាកាសធាតុសំពាធទាបដែលបង្កឲ្យមានភ្លៀង ផ្គរ ខ្យល់ និងរន្ទះក្នុងអំឡុងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៩ខែមីនា ឆ្នាំ ២០២១ មកនេះក្នុងភូមិសាស្ត្រខេត្តបាត់ដំបងប ៕ដោយ ៖ CEN