បាត់ដំបង ៖ ភ្លៀងកក់់ខែមួយមេលាយឡំខ្យល់កន្ត្រាក់់ បានបោកបក់ទៅលើស្រុកចំនួន៣មានស្រុករុក្ខគីរី ស្រុកមោងឬស្សី ស្រុកបាណន់
បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋនិងសាលារៀនមួយរបើកដំបូលចំនួន៧៦ខ្នង ប៉ះពាល់ ធ្ងន់ធ្ងរ មធ្យមនិងស្រាល។
ក្រោយទទួលបានរបាយកាណ៍ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករុក្ខគីរីភ្លាម នៅថ្ងៃទី០៣ខែមីនាឆ្នាំ២០២១ ឯកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង បានចាត់ឲ្យក្រុមការងារសាខាដឹកនាំដោយលោក យ៉ាន ឧត្តម នាយករងសាខាទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមន្តរាយ សហកាជាមួយអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យនិងវាយតម្លៃនៃផលប៉ះពាល់បន្ទាន់។
ជាលទ្ធផល ក្រុមការងារបានពិនិត្យនិងវាយតម្លៃតាមខ្នងផ្ទះផ្ទាល់ ក្នុងនោះផលប៉ះពាល់សរុប៧២ខ្នង សាលារៀន១ខ្នង ប៉ះពាល់លើកភូមិចំនួន១១គឺលើឃុំចំនួន៤នៃស្រុករុក្ខគីរី ក្នុងនោះមានឃុំស្តុកប្រវឹកប៉ះពាល់សរុបចំនួន៣២ខ្នងផ្ទះ និងសាលារៀន១ខ្នង (ប៉ះពាល់ផ្ទះធ្ងន់ធ្ងរចំនួន៦ខ្នងផ្ទះ,មធ្យម៩ខ្នង,ស្រាល១៧ខ្នង)។ ឃុំមុខរាហ៍ប៉ះពាល់សរុប១៣ខ្នងផ្ទះ (ប៉ះពាល់ផ្ទះធ្ងន់ធ្ងរចំនួន៣ខ្នងផ្ទះ, មធ្យម៣ខ្នង,ស្រាល៧ខ្នង)។ ឃុំព្រែកជីកប៉ះពាល់សរុប១៥ខ្នងផ្ទះ (ប៉ះពាល់ផ្ទះធ្ងន់ធ្ងរចំនួន៤ខ្នងផ្ទះ, មធ្យម៥ខ្នង,ស្រាល៦ខ្នង)។ ឃុំព្រែកត្រឡាចប៉ះពាល់សរុប១២ខ្នងផ្ទះ (ប៉ះពាល់ផ្ទះធ្ងន់ធ្ងរគ្មាន, មធ្យម២ខ្នង ,ស្រាល១០ខ្នង)។
សូមបញ្ជាក់ផងដែរថា កាលនៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ខេត្តបាត់ដំបងមានភ្លៀងកក់ខែលាយឡំ ដោយខ្យល់កន្ត្រាក់ប៉ះពាល់ស្រុកចំនួន៣ លើឃុំចំនួន៦មានភូមិចំនួន១៣ រងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប៧៦ខ្នងផ្ទះ (ប៉ះពាលធ្ងន់ធ្ងរចំនួន១៥ខ្នងផ្ទះ,មធ្យមចំនួន១៩ខ្នងផ្ទះ និងស្រាលចំនួន៤២ខ្នងផ្ទ) រួមមានស្រុករុក្ខគីរី (ប៉ះពាល់ឃុំចំនួន៤លើភូមិចំនួន១១ រងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប៧២ខ្នងផ្ទះនិងសាលារៀន១ខ្នង (រងគ្រោះធ្ងន់ធ្ងរចំនួន១៣ខ្នង រងគ្រោះមធ្យមចំនួន១៩ខ្នងផ្ទះនិងរងគ្រោះស្រាលចំនួន៤០ខ្នងផ្ទះនិងសាលារៀន១)។
ស្រុកមោងឬស្សីប៉ះពាល់១ឃុំ លើ១ភូមិរងផលប៉ះពាល់សរុប៣ខ្នះផ្ទះខូចខាតទាំងស្រុង១ ស្រាល២ខ្នង។ ស្រុកបាណន់ប៉ះពាល់១ខ្នងផ្ទះខូចខាតទាំងស្រុងក្នុងឃុំតាគ្រាម ស្រុកបាណន់និងបានបង្កឲ្យដួលរលំខូចខាតដំណាំស្វាយ និងតាង៉ែនជាច្រើនដើមផងដែរ។ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះធ្ងន់ធ្ងរនិងមធ្យមសរុប៣២គ្រួសារ នៅស្រុករុក្ខគីរី ដោយឡែក៤៤គ្រួសារ ត្រូវបានអនុសាខាស្រុកនិងសហការជាមួយក្រុមការងារ ចុះជួយឃុំចុះសួរសុខទុក្ខបងប្អូនប្រជាពលជាបន្តបន្ទាប់ទៀត៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ