ហេតុការណ៍បាត់បង់សក់នៅទីសារណៈមួយ បានបង្កការភ្ញាក់ផ្អើលកក្រើក Facebook តែម្តង ខណៈអ្នកលេងម្នាក់ឈ្មោះថា Kang Jonathan បានព្រមានអ្នកដទៃថា សក់មិត្តភក្តិស្រីរបស់គាត់ត្រូវបានគេលួចកាត់ ខណៈនាងកំពុងស្ថិតនៅក្នុងស្ថានីយ៍ Masjid Jamek LRT ។
រូបភាព២សន្លឹក ត្រូវបានបង្ហោះឡើងហ្វេសប៊ុក បានបង្ហាញឲ្យឃើញនារីម្នាក់អង្គុយបែរខ្នង ដើម្បីបង្ហាញភស្តុងជាក់ស្តែងដែសក់ជាទីស្រលាញ់របស់នាង ត្រូវបានបាត់បង់អស់១ដុំធំ នៅចំកណ្តាលផ្នែកខាងក្រោម ។
អ្នកផុសរូបនេះ ពុំបានបញ្ជាក់ថានារីរងគ្រោះមានឈ្មោះអ្វីនោះទេ ប៉ុន្តែ បានបញ្ជាក់ថា នាងស្ថិតនៅក្នុងស្ថានីយ Masjid Jamek កាលពីថ្ងៃចន្ទ នៅពេលនោះស្រាប់តែជនមិនស្គាល់ម្នាក់ បានកាត់សក់របស់នាងដោយពុំបានពន្យល់ពីហេតុផល ។ ជនសង្ស័យនោះ បន្ទាប់មក បានយកសក់កាត់នោះដាក់ចូលក្នុងហោប៉ៅរបស់គេតែម្តង ។ ស្ថិតក្នុងស្ថានភាពដ៏ស្រឡាំងកាំងបែបនេះ នារីរងគ្រោះពុំអាចធ្វើអ្វីបាន ។
ប៉ុន្តែ អ្នកលេងហ្វេសប៊ុកមួយចំនួនបានខមិនដាក់ការសង្ស័យទៅលើរូបភាពនេះ ដោយឆ្ងល់ថា ហេតុអ្វីបានគ្មានរបាយការណ៍របស់ប៉ូលីសត្រូវបានប្តឹងអីចឹង ហើយអ្វីបានជារូបភាពទាំងនេះ ស្តែងឡើងនារីរងគ្រោះស្ថិតនៅក្នុងហាងកាត់សក់? ។
មនុស្សមួយចំនួនទៀតថា ជនរូបនោះ ប្រាកដណាស់ជាចោរលួចសក់របស់នាង… ហើយអាចប្រើប្រាស់សក់លួច ដើម្បីគោលបំណងផលប្រយោជន៍អ្វីមួយ ។ រីឯម្នាក់ទៀតនិយាយថា នារីរងគ្រោះប្រហែលវែកសក់របស់នាងមួយផ្នែកនេះ ចេញនៅខាងក្រៅអីដែលនាងអង្គុយ ដែលបង្កការរំខានដល់អ្នកខាងក្រោយ ។ ហេតុនេះ ម្នាក់នោះជាមនុស្សប្រកាន់ច្រើន ក៏បានផ្តល់មេរៀនមួយនេះដល់នាងតែម្តង ៕ ចន្ទី
ចុះប្រិយមិត្តវិញយល់ឃើញយ៉ាងណាដែរ?