Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ថា ៖ ពលរដ្ឋ​វៀតណាម មាន​អប្បិយ​ជំនឿ​មិនចាញ់​ប្រទេស​ដទៃ​ឡើយ ខណៈពេល​ដែល​ពួកគេ​នាំគ្នា​សម្រុក​ទៅ​មើល​ម្តាយ​នឹង​កូន “​ពស់​ទេព​” បង្ហាញ​វត្តមាន​នៅលើ​ផ្នូរ​អនាមិក​

ហេតុ​ន​ការណ៍​នេះ​កើតឡើង​នៅ​ផ្នូរ​អនាមិក​មួយ​ដែល​ប្រជាជន​នៅក្នុង​តំបន់​នោះ ហៅថា​ជា​ផ្នូរ​របស់​”​យាយ​ស្មូម​” ឬ “​ម្តាយ​អ្នកសុំទាន​” ស្ថិត​នៅ​វាលស្រែ នា​ភូមិ La Ha Tay ប្រជុំជន Quang Van ខេត្ត Ba Don​។​

​ពស់​១​គូ ដែល​ជា​មេ​និង​កូន​ត្រូវបាន​ពលរដ្ឋ​ចាត់ទុកថា ជា “​ពស់​ទេព​” មាន​វត្តមាន​នៅ​ពី​លើ​ផ្នូរ​។​

​តាម​ប្រជាជន​នៅ​តំបន់​នោះ​នា​ថ្ងៃទី ២៤​កុម្ភៈ មនុស្ស​មួយចំនួន​នៅក្នុង​ភូមិ បាន​សំឡឹង​ឃើញ​ដោយ​ចៃដន្យ មេ​ពស់ និង​កូន​របស់​វា កំពុង​លូន​ក្រវែល​ពីលើ​ផ្នូរ​របស់ “​យាយ​ស្មូម​”​។ ប៉ុន្តែ​រឿង​ដ៏​ចម្លែក​នោះ​គឺ​វា​មាន​ទង្វើ​បែប​នេះ អស់​រយៈពេល​២​ថ្ងៃ ដោយ​ពុំ​ព្រម​ចាកចេញ​ទៅ ផ្តើម​ពី​ហេតុការណ៍​បែប​នេះ​ក៏​រីកសាយ​ព័ត៌មាន​ថា “​ស្រី​ស្មូម​បាន​និម្មិត​ជា​ពស់​ទេព​” ធ្វើឲ្យ​មនុស្ស​សម្រុក​មក​មើល​ដូច​ទឹកបាក់​ទំនប់ ក្នុង​បំណង​បួងសួង​សុំ​សេចក្តីសុខ​។ កាន់តែ​ចម្លែក គ្រា​ដែល​ច្រើន​ថ្ងៃ​កន្លង​មក​រៀង​រាល់​ពេល​យប់​ពស់​២​ក្បាល​នេះ បាន​លូន​ចូល​សម្ងំ​ក្នុង​ផ្នូរ ហើយ​ពេល​ព្រឹក​វា​លូន​ក្រវែល​ពីលើ​ផ្នូរ​។ កាន់តែ​ល្បី​ដោយហេតុ​ថា “​ពស់​ទេព​ទាំង​២ ពុំ​ខ្លាច​រអា ទោះបី​មាន​មនុស្ស​ចោមរោម​មើល​ច្រើនក្តី ហើយ​វា​ក៏​ពុំ​មាន​កាយវិការ​ណាមួយ​ចង់​វាយប្រហារ​ពួក​គេ​ដែរ​។​

​ពស់​មួយគូ​ដែល​ជា​មេ​និង​កូន​ត្រូវបាន​ពលរដ្ឋ​ចាត់ទុកថា ជា​ពស់​ទេព​កំពុង​បង្ហាញ​វត្តមាន​នៅលើ​ផ្នូរ តាម​គណៈកម្មការ​ឃុំ​នេះ​ឲ្យដឹងថា បច្ចុប្បន្ន​គេ​ពុំ​ទាន់​ដឹង​បាន​ពី​ចំនួន​ពិតប្រាកដ​របស់​មនុស្ស​ដែល​មក​កាន់​ទី​នេះ ដើម្បី​មើល​ពស់​ទេព និង​បួងសួង ប៉ុន្តែ​គ្រាន់តែ​ថ្ងៃ​ម្សិលមិញ​មាន​ប្រមាណ​រាប់ពាន់នាក់ បាន​មក​អុជ​ធូប​បួងសួង ទន្ទឹម​នោះ​ប្រជាជន​ក្នុង​ភូមិ​ក៏​បាន​ធ្វើ​កេស​សម្រាប់​ទទួល​បច្ច័យ​ហើយ​គិត​ត្រឹម​យប់​ថ្ងៃទី ២៧​កុម្ភៈ បច្ច័យ​ដែល​ទទួលបាន​ប្រមាណ ១៥០​លាន​ដុង (៧០០០​ដុល្លារ​)​។​

​ចាស់ៗ​នៅ​តំបន់​នេះ ប្រាប់ថា ៖ ពុំ​មាន​នរណា​ដឹង​ច្បាស់​ពី​ប្រវត្តិផ្នូ​រយាយ​ស្នូម​ឡើយ ។ ប៉ុន្តែ​មាន​រឿងតំណាល​តៗ​គ្នា​ថា ផ្នូរ​នេះ​គេ​ឃើញ​មាន​តាំងពី​ជំនាន់​អាណានិគម​បារាំង​មក​ម្លេះ ហើយ​អ្នក​នៅ​ក្នុង​ផ្នូរ​គឺ​យាយ​ស្មូម​ចំណាស់​ម្នាក់ ដែល​គេ​ពុំ​ដឹង​មកពី​ស្រុក​ណា ដោយ​ឃើញ​គាត់​ដើរ​តាម​ផ្សារ​ក្នុង​តំបន់​នេះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​សុំទាន ហើយ​ថ្ងៃ​១​នោះ ព្រោះតែ​ត្រជាក់​ខ្លាំង ហើយ​គ្មាន​អ្វី​បរិភោគ​គាត់​ក៏​ស្លាប់​ទៅ​។ ដោយ​ពុំ​មាន​សាច់ញាតិ​ធ្វើបុណ្យ​ឲ្យ​ពលរដ្ឋក៏​នាំគ្នា​យកគា​ត់​ទៅ​បញ្ចុះ​។​

​ប្រជាជន​រាប់ពាន់​នាក់​មក​ដុត​ធូប​បួងសួង តាំងពីដើម​មក​ពលរដ្ឋ​នៅ​តំបន់​នោះ​តែង​ចាត់ទុកថា ផ្នូរ​នេះ​ពិតជា​ស័ក្តិ​សិទ្ធ​ណាស់ ឥឡូវ​នេះ​ជាមួយ​វត្តមាន​ពស់​១​គូ​នេះ កាន់តែ​ធ្វើឲ្យ​ពលរដ្ឋ​មានជំ​នឿ​ទ្វេដង ។​

​មនុស្ស​ជាច្រើន​ពុំ​មាន​ការ​ញញើត​ដោយ​យកដៃ​ទៅ​ស្ទាប​អង្អែល “​ពស់​ទេព​” នេះ​ទេ​៕ ចន្ទ្រា​

×