ត្រីសាល់ម៉ុនស្រស់ ដែលបានដាក់តាំងលក់នៅផ្សារទំនើប Costco សហរដ្ឋអាមេរិក បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអតិថិជន។ ក្នុងប៉ុស្តិ៍ព័ត៌មានក្នុងស្រុកមួយនៅឯសហរដ្ឋអាមេរិក បានទៅធ្វើការសម្ភាសន៍នឹងស្ត្រីម្នាក់ ដែលនាងជាអ្នកឃើញព្រូននៅក្នុងសាច់ត្រីសាល់ម៉ុនដែលបានដាក់តាំងលក់ក្នុងផ្សារទំនើបខាងលើ ហើយនាងបានសួរទៅបុគ្គលិករបស់ផ្សារនោះថា តើហេតុអីក៏សាច់ត្រីទាំងនេះមានព្រូន ចម្លើយដែលនាងបានមកវិញ ធ្វើឲ្យនាងមានការស្រឡាំងកាំងជាងការដែលឃើញព្រូនទៅទៀត ព្រោះបុគ្គលិកនោះប្រាប់ថា “វាជារឿងធម្មតាដែលសាច់ត្រីសាល់ម៉ុនមានព្រូន គ្រាន់តែយកសាច់ត្រីនេះទៅបង្កក ហើយចម្អិនឲ្យឆ្អិននៅពេលធ្វើម្ហូបគឺអាចទទួលទានបានហើយ ព្រោះវាមិនមែនជាប្រភេទសាច់សាល់ម៉ុនដែលសម្រាប់ញ៉ាំឆៅ” ស្ត្រីម្នាក់នេះបានកប់យោបល់ ប៉ុន្តែនាងបានទិញយកសាច់សាល់ម៉ុននោះមកដើម្បីបង្ហាញឲ្យមិត្តភក្តិបងប្អូនបានដឹង ទើបធ្វើឲ្យរឿងនេះរន្ទឺទៅដល់ទូរទស្សន៍ក្នុងស្រុកនានា ហើយបានមកជាបន្តបន្ទាប់ដើម្បីសម្ភាសន៍នាងពីរឿងនេះ៕ ក្ខិណី