ពីប្រទេសថៃចូលប្រទេសវៀតណាម ធ្លាក់ដល់ជប៉ុន… … . ហួសដល់អឺរ៉ុប សម្បូរតែរឿងឲ្យប្រទេសខ្លួនឯងលក់មុខ អ្នកទេសចរជនជាតិចិន។ និយាយពីរឿងហូបវិញដណ្តើមគ្នាដល់ថ្នាក់គេហៅថា ប្រែត ហើយបើមាយាទវិញលក្ខណៈចាប់ក្តាមដាក់ចង្អេរ នេះបើតាមសម្តីប្រទេសរងគ្រោះនីមូយៗ ដែលមានរឿងឲ្យឈឺក្បាលសឹងមិនលោះថ្ងៃ ព្រោះសូម្បីតែរឿងបត់ដៃបត់ជើង ក៏ពាសវាលពាសកាលដល់ថ្នាក់វត្តល្បីមួយនៅឈៀងរ៉ៃ ប្រទេសថៃ បានត្រូវដាក់បំរាមហាមមិនឲ្យអ្នកទេសចរចិន ចូលមកទស្សនាទៀតជាដាច់ខាត ព្រោះម្ចាស់វត្តនេះសឹងតែដាច់ខ្យល់ស្លាប់ ពេលដែលចូលទៅមើលក្នុងបន្ទប់ទឹក មានទាំងជុះក្រៅបង្គន់ និងសូម្បីតែសំឡីអនាម័យប្រើហើយយកទៅបិទតាមជញ្ជាំងបន្ទប់ទឹកទើបធ្វើឲ្យគាត់មានការខឹងសម្បារ ជេរដាក់តាមមេក្រូវត្តបញ្ចោរដេញទេសចរចិនទាំងនោះ រត់ជាន់គ្នា។ នៅឯប្រទេសផ្សេងៗទៀត ជាពិសេសនៅអឺរ៉ុប ជារឿយៗរឿងដែលផ្អើលចេញមកគឺទង្វើបណ្តោយកូនបន្ទោរបង់តាមទីសាធារណៈ សូម្បីតែជុុះនៅខាងមុខហាងល្បីៗ ចុះងូតទឹកក្នុងអាងស័ក្តិសិទ្ធ នៅឯក្រុងរ៉ូម ប្រទេសអ៊ីតាលី លាងជើងក្នុងអាងទឹកបរិសុទ្ធឯប្រទេសជប៉ុន ឬឡើងបេះបោចដំណាំក្នុងវត្តអារាមជាដើម៕ ក្ខិណី
Video នេះនៅប្រទេសវៀតណាម
Video នេះនៅប្រទេសថៃ
Video នេះនៅប្រទេសថៃ