Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​យប់​ថ្ងៃទី​២០ ខែមីនា មាន​ភ្លៀង​ធ្លាក់​រហូតដល់​ព្រឹក​នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម លោក​ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹងថា តាម​ការព្យាករណ៍​អាកាសធាតុ​បង្ហាញឱ្យឃើញថា នៅវេលា​យប់​ថ្ងៃទី​២០ ខែមីនា​នេះ​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តា​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លា​ក់ដោយ​អូស​តាំងពី​យប់​រហូតដល់​ព្រឹកស្អែក​។ នៅ​ថ្ងៃ​ច័ន្ទ​ភ្លៀង​ចុះខ្សោយ​ទៅវិញ តែ​វា​នឹង​បង្កើន​ការធ្លាក់​មក​កាន់តែច្រើន​បន្តបន្ទាប់​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​សុក្រ​ក្នង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៧-២៣ ខែមីនា ឆ្នាំ​២០២១ ថា នៅ​អំឡុង​ពីថ្ងៃ​ទី​១៧-១៩ ខែមីនា ឆ្នាំ​២០២១ ប្រទេស​កម្ពុជា​ទទួលរ​ង​ឥទ្ធិពល​ខ្យល់​វិលវល់ និង​បណ្ដុំ​សម្ពាធ​ទាប​ច្រើន​។ អំឡុង​ពីថ្ងៃ​ទី​២០-២៣ ខែមីនា នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប៉ា​ស៊ី​ហ្វី​ក និង ភាគ​និរតី​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌូនេស៊ី ។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់ថា ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥-២៨ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៨​អង្សា​សេ មាន​ភ្លៀង ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន​។

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​បញ្ជាក់ថា ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥-២៨ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៥-៣៨​អង្សា​សេ មាន​ភ្លៀង ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ច្រើន​។

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព អប្បបរមា​ពី​២៥-២៨​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៥-៣៨​អង្សា​សេ មាន​ភ្លៀង ផ្គរ រន្ទះ ពី​កម្រិត​ពី​ផ្សែង​ក្រូច​ទៅ​ច្រើន ។

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៧​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៥​អង្សា​សេ​មាន​ភ្លៀង​ផ្គរ រន្ទះ​ពី​ខ្សោយ​ទៅ​ច្រើន ។​
​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ក៏បាន​បាន​អំ​នាវ​នាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន អំពី​បា​តុ ភូត​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន នៅ​ថ្ងៃទី​២១-២៣ ខែមីនា ឆ្នាំ​២០២១៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×