Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក និង​ឧតុនិយម ជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស​ពីថ្ងៃ​ទី​២៤-៣០ មីនា​

​ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី ២៣ ខែមីនា នេះ​បាន​ឲ្យ​ដឹងថា ក្នុងអំឡុង​មួយ សប្តាហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់​ដូចជា ៖

  • នៅ​ថ្ងៃទី​២៤-២៧ ខែមីនា ឆ្នាំ​២០២១ ភាគ​ឦសាន ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប៉ាស៊ីហ្វិក និង​ភាគ​និរតី ទទួល​ឥទ្ធិពល​ពី ជ្រលង​សម្ពាធ​ទាប​ឥណ្ឌូនេស៊ី ។​
  • នៅ​ថ្ងៃទី​២៨-៣០ ខែមីនា ឆ្នាំ​២០២១ ទទួល​ឥទ្ធិពល​ពី កម្រិត​សម្ពាធ​ទាប​ខ្សោយ ។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖

១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ៖

  • សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨ °C – សីតុណ្ហភាព​អតិបរមា មាន ពី ៣៤-៣៧ oc
  • មាន​ភ្លៀង ផ្គរ​រន្ទះ ពី​ខ្សោយ ទៅ​មធ្យម ។​

២-​បណ្តា​ខេត្ត ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖

  • សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨ °C – សីតុណ្ហភាព​អតិបរមា មាន – មាន​ភ្លៀង ផ្គរ​រន្ទះ ខ្សោយ ។ ពី ៣៤-៣៧ oc

៣-​តំបន់​មាត់សមុទ្រ ៖

  • សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៧ °C
  • សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ °C
  • មាន​ភ្លៀង ផ្គរ​រន្ទះ ពី​ខ្សោយ​ទៅ​មធ្យម ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្តថា ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​នូវ បាតុភូត​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាននៅ​ថ្ងៃទី​២៤ ខែមីនា ៕

រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×