ប្រភពពីកាសែតអាមេរិកឲ្យដឹងថា ស៊ុយអែត បានទារឲ្យកូរ៉េខាងជើងសងបំណុល៣០០លានដុល្លារ តាំងពី៤៣ឆ្នាំមុនម្លេះ ប៉ុន្តែពុំទទួលបានចម្លើយសោះ។
ប្រភពពី VOA ចុះផ្សាយកាលពីថ្ងៃទី២៣ ខែ១០ ដែលដកស្រង់របាយការណ៍ប្រចាំឆ្នាំ២០១៦ របស់ស្ថាប័នឥណទាន នីហរណស៊ុយអែត (EKN) ឲ្យដឹងថា មកទល់បច្ចុប្បន្នដែលកូរ៉េខាងជើងជំពាក់បានកើនឡើងដល់ ២,៧រយលានKrona ប្រមាណ (៣៣០លានដុល្លាអាមេរិក)។
កងទ័ពកូរ៉េខាងជើងកំពុងព្យុះហយាត្រានៅទីក្រុងព្យុងយ៉ាង
តាម Yonhap នេះជាខ្ទង់ប្រាក់ដែលកូរ៉េខាងជើងជំពាក់បំណុលស៊ុយអែត តាំងពី៤៣ឆ្នាំមុនម្លេះ ហើយវាជាបំណុលធំបំផុតរបស់ប្រទេស១៦ដែលជំពាក់ស៊ុយអែត (៤៥%)។ របាយការណ៍របស់ EKN បន្ថែមឲ្យដឹងថា ក្នុងចំណោមបណ្តាប្រទេសដែលជំពាក់លុយស៊ុយអែតនោះ កូរ៉េខាងជើងជាប្រទេសមួយដែលពុំចង់សងបំណុលសោះ ។
តាម VOA ខ្ទង់បំណុលនេះចាប់ផ្តើមកើនឡើងបន្ទាប់ពីកូរ៉េខាងជើងធ្វើ “ព្រងើយ” ចំពោះការទូទាត់សងថ្ងៃទិញរយន្តVolvo ១០០០គ្រឿង រួមជាមួយទំនិញមួយចំនួនទៀតរបស់ស៊ុយអែត តាំងពីឆ្នាំ១៩៧៤ ។ ដំបូងទឹកប្រាក់បំណុលគឺត្រឹមតែ៦០លាន Krona ប៉ុណ្ណោះ ប៉ុន្តែបំណុលក្រោយមកចេះតែកើនឡើងរួមទាំងការបូកបន្ថែមការប្រាក់ ។
អ្នកស្រី Carina Kampe ទទួលបន្ទុកផ្នែកអ្នកឆ្លើយឆ្លងសារព័តមានរបស់ EKN ឲ្យដឹងថា ស៊ុយអែតបានសំណូមពរដល់កូរ៉េខាងជើង ឲ្យសងបំណុល២ឆ្នាំម្តង ប៉ុន្តែពុំមានចម្លើយឆ្លើយតបពីក្រុងព្យុងយ៉ាងឡើយ ។ អ្នកស្រី Carina និយាយបន្ថែមថា ទស្សនៈរបស់ស៊ុយអែតគឺកូរ៉េខាងជើងដាច់ខាតត្រូវសងខ្ទង់បំណុលនេះ៕ ដោយ ៖ សូយន