Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប ទៅម្ចាស់បន្ទប់ជួលមួយរូបនៅខេត្តពោធិ៍សាត់ ប្រកាសមិនយកថ្លៃឈ្នួលជួល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ឆ្លើយតប ទៅម្ចាស់បន្ទប់ជួលមួយរូបនៅខេត្តពោធិ៍សាត់ ដែលប្រកាសមិនយកថ្លៃឈ្នួលជួល បន្ទប់ចំនួន៤៦បន្ទប់ បើក្នុងខេត្តពោធ៌សាត់ ទៅមុខទៀតមានបញ្ហាជំងឺកូវីដ-១៩កើតឡើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើ Comment ឆ្លើយតបភ្លាមៗទៅបុរសម្នាក់នៅក្នុងខេត្តពោធ៌សាត់ដែលជាម្ចាស់បន្ទប់ជួលចំនួន៤៦បន្ទប់ឱ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរស្នាក់ ដែល ម្ចាស់បន្ទប់ជួលរូបនេះបានបង្ហោះផ្សាយ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះ Heng Norin នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា «រូបគាត់នឹងមិនយកថ្លៃឈ្នួលជួលបន្ទប់ទាំងនោះទេ សម្រាប់កម្មករ កម្មការិនីស្នាក់នៅ បើខេត្តពោធ៌សាត់ទៅមុខទៀត មានបញ្ហាកូវីដកើតឡើង»។

ឆ្លើយតបទៅនឹងទឹកចិត្តដ៏ល្អរបស់ម្ចាស់បន្ទប់ជួលរូបនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់
ត្រឡប់ទៅវិញដោយ សម្តេចសម្តែងនូវការអរគុណនិងក៍ចាត់ទុក ការសម្រេចចិត្តរបស់ម្ចាស់ផ្ទះជួលនេះថា «ជាគំរូដ៏ល្អដែលផ្តល់ប្រយោជន៍ដល់កម្មករ កម្មការិនីខ្មែរយើង»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “នេះពិតជាសកម្មភាពជួយដល់សង្គមជាតិពិសេសជួយដល់កម្មករកម្មាការិនីដែលកំពុងប្រឈមជាមួយការលំបាកបង្កឡើងដោយកូវីដ១៩។សង្ឃឹមថានឹងមានម្ចាស់ផ្ទះឈ្នួលផ្សេងទៀតចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន”៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×