ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ថ្ងៃសុក្រ ទី៦ខែ មីនា ឆ្នាំ ២០១៨ នេះ ៖ IDP Education មានបទពិសោធន៍ជាង ៤៨ ឆ្នាំជាអ្នកឯកទេសផ្នែកអប់រំអន្តរជាតិនៅជុំវិញពិភពលោក និងប្រតិបត្ដិការនៅកម្ពុជាអស់រយៈពេលជាង ២៦ ឆ្នាំមកហើយ។
នៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៨ ខាងមុខនេះ អ្នកតំណាងមកពីស្ថាប័នអប់រំ ៤៦ មកពីប្រទេសអូស្ត្រាលីនឹងធ្វើដំណើរមកក្រុងភ្នំពេញ ដើម្បីផ្តល់យោបល់ និងការណែនាំជូនដល់សិស្ស និស្សិត និង អាណាព្យាបាល អំពីជម្រើសសិក្សានៅប្រទេសអូស្រ្តាលីនៅឯពិព័ណ៍កម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រ្តាលី ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយ IDP Education នៅសណ្ឋាគារ កាំប៉ូឌីយ៉ាណា។
ពិព័ណ៍ការសិក្សានេះ ត្រូវបានធ្វើឡើងដើម្បីផ្តល់ជាវេទិកាដ៏ល្អបំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើការជួបផ្ទាល់ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័នអប់រំល្បីៗមកពីទូទាំងអូស្រ្តាលី ដែលអាចផ្តល់ការណែនាំអំពីជម្រើសសិក្សា តម្លៃសិក្សា តម្លៃការរស់នៅ និងដំណើរការដាក់ពាក្យសុំទិដ្ឋាការនៅប្រទេសអូស្ត្រាលី។ ស្ថាប័នអប់រំ របស់ប្រទេសអូស្ត្រាលីទាំងនេះនឹង ធ្វើបទបង្ហាញពីជម្រើសសិក្សានានាចាប់ពីថ្នាក់ វិទ្យាល័យ ថ្នាក់បចេ្ចកទេស ឧត្តមសិក្សា និង ថ្នាក់ក្រោយឧត្តមសិក្សាផងដែរ។
អូស្រ្តាលីបានក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់អ្នកចង់ទៅបន្តការសិក្សានៅបរទេស ដោយសារមានសិស្សនិស្សិតកម្ពុជារាប់រយនាក់ ជ្រើសទៅសិក្សានៅទីនោះ ជារៀងរាល់ឆ្នាំ។
អគ្គនាយកប្រចាំប្រទេសកម្ពុជារបស់ស្ថាប័ន IDP/ACE លោក ម៉ៅ ស្រេង បានមានប្រសាសន៍ថា៖ ” ដំណើរការសមាហ័រណកម្មអាស៊ាន និង សេដ្ឋកិច្ចបែបទំនើប គឺពឹងផ្អែកលើការអំប់រំដែលមានគុណភាព និងមានលក្ខណៈទូលំទូលាយជាលក្ខណះអន្តរជាតិ ហើយដែលជាទ្រព្យដ៏មានសារៈសំខាន់មួយសម្រាប់សិស្សនិសិ្សតកម្ពុជាក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ”។ លោកក៏បានបន្តទៀតថា៖ “ដោយហេតុផលនេះហើយ បច្ចុប្បន្នមាន សិស្សនិស្សិតកម្ពុជាកាន់តែច្រើនឡើងៗ បានពិចារណាយកការបន្តការសិក្សានៅក្រៅប្រទេស ជាជម្រើស នៅក្នុងផែនការសិក្សាអប់រំរបស់ខ្លួន ដើម្បីប្រកួតប្រជែងសម្រាប់ការងារដែលគេប្រាថ្នា”។
បន្ថែមទៀតនោះក៏មានវត្តមានរបស់មន្រ្តីស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាផ្នែក ទិដ្ឋាការ ក៏នឹងចូលរួមពិព័ណ៍ការសិក្សានេះផងដែរ។ លោក Cuong Vu មន្រ្តីអន្តោប្រវេសន៍ជាន់ខ្ពស់នៃស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “អូស្ត្រាលីនៅតែជាទិសដៅនៃជម្រើសសម្រាប់និស្សិតអន្ដរជាតិ ហើយការអប់រំអន្ដរជាតិគឺជាផ្នែកសំខាន់នៃសេដ្ឋកិច្ចអូស្រ្តាលី។
ក្រសួងមហាផ្ទៃ បានប្តេជ្ញាគាំទ្រដល់ឧស្សាហកម្មដ៏សំខាន់នេះខណៈដែលយើងនៅតែធានារក្សាទុកភាពត្រឹមត្រូវក្នុងការសុំទិដ្ឋាការ។
ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌតម្រូវរបស់ស្ថាប័នអប់រំអូស្ត្រាលី។ មន្រ្តីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងត្រៀមខ្លួន ផ្តល់ ប្រឹក្សាពី ការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។
ប្រធានផ្នែកទំនាក់ទំនងសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេស លោក ឈាង វ៉ាន់តាក់ បានមានប្រសាសន៌ថា៖ “កម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្រ្តាលី នឹងអនុញ្ញាតឱ្យនិស្សិតធ្វើដំណើរទៅប្រទេសអូស្រ្តាលី និយាយជាមួយស្ថាប័ននានាពីវិស័យផ្សេងៗគ្នានៃការអប់រំនិងជួយពួកគេឱ្យពិចារណាថាតើកម្រិតនិងមុខវិជ្ជាណាដែលត្រឹមត្រូវសម្រាប់ខ្លួនឯង” ។ លោកបានបន្ថែមទៀតថា៖ “សេវាកម្មរបស់ពួកយើង មិនគ្រាន់តែផ្តល់ការរៀបចំឯកសារ និងទិដ្ឋាការប៉ុណ្ណោះទេ ពួកយើងនៅតែបន្តការរៀបចំ និងជួយរហូតដល់សិស្ស និស្សិតទៅដល់ប្រទេសអូស្រ្តាលីផងដែរ”។
IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី ដែលមានការិយាល័យចំនួនជាង ១០០កន្លែង ក្នុង៣០ប្រទេសជុំវិញពិភពលោក ដែលបានជួយសិស្សនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្រា្តលី តំាងពីឆ្នាំ ១៩៩៤។ IDP ក៏បញ្ជូន សិស្ស និស្សិត ទៅសិក្សានៅ កាណាដា ណូវេហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ។ ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP ដោយឥតគិតថ្លៃ។
IDP Education ជាសា្ថប័នដែលចូលរួមបង្កើតឡើងដោយ សាកលវិទ្យាល័យ ៣៨ របស់ប្រទេសអូស្រា្តលី៕ ដោយ៖កូឡាប