ការប្រកាសដែលនាំមកនូវភាពរំជើបរំជួលកាលពីខែកញ្ញាកន្លងមករបស់មេដឹកនាំកូរ៉េខាងជើងថា នឹងសាកល្បងនុយក្លេអ៊ែរនៅមហាសមុទ្រប៉ាស៊ីហ្វិកអាចពុំមែនត្រឹមតែជាចម្លើយវាយបកក្នុងសង្គ្រាមពាក្យសម្តីជាមួយអាមេរិកប៉ុណ្ណោះទេ តែវានៅបានផ្តើមចេញពីមូលហេតុថា បច្ចេកទេស និងភូកុព្ពសាស្ត្រដែលកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងកំពុងប្រឈមមុខ គឺទីលានសាកល្បង Punggye-ri នឹងពុំអាចទ្រាំទ្រការបន្ទុះនុយក្លេអ៊ែរបានអាចបាក់ស្រុត ហើយវិទ្យុសកម្ម នឹងសាយភាយចេញសម្លាប់មនុស្សរាប់លាននាក់បាន។
ភ្នំ Mantap កន្លែងសាកល្បងនុយក្លេអ៊ែរ កំពុងជួបប្រទះជំងឺទ្រុឌទ្រោម
គេហទំព័រ38 North ជំនាញសិក្សាពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានបង្ហាញនូវទិន្នន័យ និងរូបភាពផ្កាយរណបបញ្ជាក់ថា ភ្នំ Mantap លែងសមស្របសម្រាប់ការសាកល្បងនុយក្លេអ៊ែរបន្តទៀតហើយ ព្រោះថា ទីលានសាកល្បងនៅទីនោះអាចបាក់ស្រុត ធ្វើឲ្យសាយភាយវិទ្យុសកម្មសម្លាប់មនុស្សវាល់លាននាក់បាន។
គេហទំព័រដដែលលើកឡើងថា ការសាកល្បងគ្រាប់បែក H នៅថ្ងៃទី៣ ខែកញ្ញា បានបង្កមហន្តរាយទៅដល់បណ្តាញរូងភ្នំត្រូវបានសាងសង់ក្នុងភ្នំ។
ប្រសិនបើកូរ៉េខាងជើងមានផែនការបន្តសាកល្បងនុយក្លេអ៊ែរនៅតំបន់ភ្នំនេះ នាងថ្ងៃអនាគត នោះគេបានធ្វើឡើងនៅជិតតំបន់ North Portal ព្រោះពិនិត្យឃើញមានការសាងសង់រូងភ្នំថ្មីៗ។ ទោះយ៉ាងណាក៏តំបន់នេះនៅតែស្ថិតក្នុងទ្រូងភ្នំ Mantap ដដែល។
ទីលានសាកល្បង Punggye-ri
ទន្ទឹមនោះការកើតឡើងនូវសភាពរញ្ជួយដី “ធម្មជាតិ” បន្តបន្ទាប់នៅតំបន់នោះ ក៏បញ្ជាក់ថា តំបន់ភ្នំនេះពិតជាមានបញ្ហាពុំប្រក្រតីអំពីផ្នែកភូកុព្ពសាស្ត្រ ៕
ទន្ទឹមនោះការកើតឡើងនូវសភាពរញ្ជួយដី “ធម្មជាតិ” បន្តបន្ទាប់នៅតំបន់នោះ ក៏បញ្ជាក់ថា តំបន់ភ្នំនេះ ពិតជាមានបញ្ហាពុំប្រក្រតីអំពីផ្នែកភូកុម្ពសាស្ត្រ៕