បុរសអាយុ២៥ឆ្នាំម្នាក់ បានបាត់ពីផ្ទះរបស់គាត់ ដោយមិនបានឃើញត្រឡប់មកពីចំការដូងប្រេងវិញដូចសព្វមួយដង ទើបធ្វើអោយអ្នកផ្ទះបារម្ភ ហើយបានកងអ្នកភូមិអ្នកស្រុកចេញដើររក ហើយពួកគេបានប្រទះឃើញ ស្បែកជើងនិងឧបករណ៍កាប់ដូងប្រេងរបស់គាត់ធ្លាក់នៅនឹងដី ហើយនៅក្បែនោះគេបានឃើញ ថ្លាន់មួយក្បាលយ៉ាងធំសម្បើមមានប្រវែងដល់ទៅ៧ម៉ែត្រ ដេករើខ្លួនមិនរួច ព្រោះវាបានលេបបុរសនោះចូលទៅបាត់ហើយ មិនដឹងតាំងពីថ្មើរម៉ាន។ ឃើញដូចច្នេះហើយអ្នកភូមិបាននាំគ្នាចាប់ថ្លាន់នោះមកវះពោះដើម្បីយកសពបុរសនោះមកវិញ ដើម្បីអោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ហេតុការណ៍នេះបានកើតឡើងនៅឯកោះ Sulawesi ប្រទេស Indonesia៕ ក្ខិណី