ឧត្តរមានមានជ័យ ៖ ភ្លៀងធ្លាក់កក់ខែខ្យល់កន្ត្រាក់ពេលភ្លៀងកក់ខែ បង្កខូចខាតផ្ទះពលរដ្ឋជាង១០០ខ្នង នៅក្រុងសំរោងខេត្តឧត្តរមានជ័យ កាលពីម៉ោង ៤ ល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ។ ប៉ុន្តែគ្រោះធម្មជាតិនោះមិនបង្កអោយមនុស្សឬសត្វរបួសឬស្លាប់ឡើយ។
លោក ប៉ាត គីម មេប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់កូនក្រៀលអោយដឹងថា: ភ្លៀងកក់ខែមួយមេនាំមកជាមួយខ្យល់កន្ត្រាក់ បានបោកបក់មកលើភូមិចំនួន៥ នៃសង្កាត់កូនក្រៀលបង្កខូចខាតផ្ទះពលរដ្ឋ ចំនួន១១៧ខ្នង ក្នុងនោះដួលរលំទាំងស្រុងចំនួន៥០ខ្នងនិងរបើកដំបូងចំនួន៦៧ខ្នង។ ផ្ទះពលរដ្ឋននៅភូមិចំនួន៥ រួមមាន ភូមិបុស្ស, ភូមិឈើក្រំ, ភូមិគិរីវន្ត័, ភូមិសំរោងសែនជ័យមួយ នឹងភូមិស្រះព្រេច ៕ ដោយ ៖ បន្ទាយ