Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្លាប់​ស្រាប់តែ​រស់​ឡើងវិញ ក្រោយ​ពី​ដេក​រង់ចាំ​១​យប់ ក្នុង​បន្ទប់​រក្សា​សាកសព​

​មិនយូរប៉ុន្មាន​ក្រោយពី​ហេតុ​ការគ្រោះថ្នាក់​កើតឡើង ក្រុម​វេជ្ជបណ្ឌិត​បាន​សន្និដ្ឋាន​ថា ស្លាប់ រួច​បញ្ជូន​សាកសព​របស់​គាត់​ទៅ​ក្នុង​បន្ទប់​ក្លាស្សេ​ដើម្បី​ថ្ងៃស្អែក​គេ​ធ្វើ​កោសល្យវិច្ឆ័យ​កំណត់​ពី​មូលហេតុ​ដែល​ស្លាប់​។​

Himanshu Bharadwaj ត្រូវ​បាន​សន្និដ្ឋានថា ស្លាប់​ក្រោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ហើយ​បាន “​រស់​ឡើង​វិញ​” ក្រោយ​ពី​ដេក​ក្នុង​បន្ទប់​សាកសព​អស់​១​យប់​។​

​ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ពេលដែល​ក្រុម​គ្រូពេទ្យ​កំពុង​ត្រៀម​ដំណើរការ​ធ្វើ​កោសល្យវិច្ឆ័យ​សាកសព នោះ​ពួកគេ​បាស់សក់​ច្រូង ព្រោះ​ឃើញ​ថា Himanshu ពុំ​ទាន់​ស្លាប់​ទេ ព្រោះ​ជីបចរ និង​ប្រព័ន្ធ​ផ្លូវដង្ហើម​របស់គាត់​នៅ​មាន​សកម្មភាព​។​

​ភ្លាមៗ​នោះ Himanshu ត្រូវបាន​បញ្ជូន​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​វិញ ដើម្បី​ក្រុម​វេជ្ជបណ្ឌិត​ធ្វើ​ការសង្គ្រោះ​លោក​សារជាថ្មី​។ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​របស់ Himanshu នៅ​ពុំទាន់​មាន​អ្វី​ប្រសើរឡើង ហើយ​ខួរក្បាល​លោក​លែង​ដំណើរការ​។ រថយន្ត​របស់ Himanshu រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទង្វើ​ធ្វើ​ឲ្យ​រួច​ពី​ដៃ​របស់​ក្រុមគ្រូពេទ្យ​សង្គ្រោះ​បាន​បង្ក​ឲ្យមាន​នូវ​ការភ័​ន្ត​ច្រឡំ​មហា​គ្រោះថ្នាក់​នេះ​។ តាម​វេជ្ជបណ្ឌិត Gedam ដែល​ជា​វេជ្ជបណ្ឌិត​ម្នាក់​ក្នុងចំណោម​គ្រូពេទ្យ​ជួយសង្គ្រោះ Himanshu បន្ត​ចចេស​ពោល​ការពា​រថា “​ពេល​នោះ​ជីបចរ​និង​ដង្ហើម​របស់ Himanshu បាន​បាត់បង់​ទាំងស្រុង រាងកាយ​របស់​លោក​ក៏​ពុំ​មាន​សេសសល់​មាន​ជីវិត​ដែរ​!? វេជ្ជបណ្ឌិត​រូបនេះ នៅ​បាន​និយាយថា ៖ បណ្តា​ផ្នែក​ផ្លូវដង្ហើម​របស់គាត់​មាន​សកម្មភាព​ឡើងវិញ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​។ ពេលខ្លះ​អ្នកជំងឺ​ដែល​ខួរក្បាល​បាន​ស្លាប់ ប៉ុន្តែ​បេះដូង​និង​ប្រព័ន្ធ​ដង្ហើម នៅ​អាច​មាន​សកម្មភាព​បន្ត​មួយរយៈ​។ រឿង​នេះ​ឯង​បាន​កើតឡើង​ចំពោះ Himanshu​។​

​វេជ្ជបណ្ឌិត Gedam ឲ្យដឹង​បន្ថែម​ថា ៖ “​ពេល​នេះ​យើងខ្ញុំ​បាន​បញ្ជូន​គាត់​ទៅកាន់​មន្ទីរពេទ្យ​មួយ​ធំ​ជាង​មាន​ឧបករណ៍​គ្រប់គ្រាន់ ប៉ុន្តែ​ស្ថានភាព​របស់​គាត់​នៅ​ពុំទាន់​មាន​អ្វី​ប្រសើរ​ឡើង​ទេ​៕ លី​សា​

×