ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ៨មីនា ខួបលើកទី១០៧ ដោយមានមន្ត្រីរាជការ ប្រជាពលរដ្ឋ និងវិស័យឯកជនចូលរួមអបអរពិធីនេះរាប់ពាន់នាក់។ ពិធីនេះរៀបចំនៅវេទិកា ចុងឆ្នេរអូរឈើទាល អតីតឆ្នេរក្រុមហ៊ុនអារីស្តុន ព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមីនា ឆ្នាំ២០១៨។
នាឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរចំពោះស្នាដៃ និងសកម្មភាពការងារ របស់ស្ត្រីទាំងស្ត្រីមេផ្ទះ និងស្ត្រីមានតួនាទីជាមន្ត្រីរាជការបំរើការងារនៅតាមស្ថាប័នរដ្ឋនានា ក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចំពោះគ្រួសារ និងសង្គមជាតិ ជួយជម្រុញឲ្យមានការរីកចម្រើនជាមួយរាជរដ្ឋាភិបាល ជាបន្តបន្ទាប់មកនេះ។
នាឱកាសខួបលើកទី១០៧ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនានេះដែរ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានជូនបាច់ផ្កាអនុស្សាវរីយជូនដល់ស្ត្រីតំណាងឲ្យស្ថាប័នពាក់ព័ន្ធក្រោមឱវាទ រដ្ឋបាលខេត្ត និងតំណាងសហគមន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះមួយចំនួនផង។
ខាងក្រោមនេះ គឺជាសកម្មភាពជូនបាច់ផ្កាអនុស្សាវរីយជូនស្ត្រីតំណាងឲ្យស្ថាប័នរដ្ឋ និងតំណាងប្រជាពលរដ្ឋខេត្តព្រះសីហនុ របស់ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ នាឱកាសពិធីរៀបចំអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៧ នាវេទិកាចុងឆ្នេរអូរឈើទា ល ខេត្តព្រះសីហនុ៕ ដែន សីមា