Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនពិការ​រស់នៅ​ដោយ​ការឧបត្ថម្ភ ២០០​ដុល្លារ ក្នុង​១​ខែ ស្រាប់តែ​ក្លាយជា​អ្នក​មាន​ដោយសារ​ភួយ​កញ្ចាស់​មួយ

​នេះ​ជា​រឿង​ពិត​របស់​ជាងឈើ​ម្នាក់​ឈ្មោះ Loren Krytzer នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា អាមេរិក គាត់​បាន​ដាច់​ជើង​ម្ខាង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​១០​ឆ្នាំមុន​។​

​ចាប់តាំងពី​ពេលនោះ​មក​លោក Loren បាន​បាត់បង់​សមត្ថភាព​ពលកម្ម​រស់នៅ​ពឹងពាក់​លើ​ប្រាក់​ឧបត្ថម្ភ ២០០​ដុល្លារ ក្នុង​១​ខែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល​បន្ទាប់ពី​លោក​អង្គុយ​ទស្សនា​កម្មវិធី​ទូរទស្សន៍ Antiques Roadshow ដែល​ជា​កម្មវិធី​ជំនាញ​ខាង​វាយតម្លៃ​វត្ថុ​បុរាណ​ដ៏​ល្បីល្បាញ​។ លោក Loren បានឃើញ​រូបភាព​នៃ​ភួយ​បុរាណ​មួយ​ដែល​គេ​កំពុង​ដាក់តាំង​ឧទ្ទេសនាម​នៅក្នុង​ទូរទស្សន៍ ពិតជា​ស្រដៀង​នឹង​ភួយ​កញ្ចាស់​ដែល​ជីដូន​គាត់​បន្សល់​ទុកឲ្យ​។​

​ដោយ​កើតក្តី​មន្ទិលសង្ស័យ​ថា ភួយ​កញ្ជាស់​នេះ​ជាភួយ​បុរាណ​របស់ជ​ន​ជាតិ​ដើម Navajo រស់នៅ​តំបន់​និរតី​ប្រទេស​អាមេរិក លោក​សម្រេច​ចិត្ត​យក​វា​ទៅឲ្យគេ​ត្រួតពិនិត្យ​។ លទ្ធផល​បាន​ធ្វើឲ្យ​ឡូ​រ៉េន និង​គ្រួសារ​អរ​ដល់​ថ្នាក់​ស្រែកយំ ព្រោះថា​ភួយ​កញ្ចាស់​នេះ គឺ​ពិតជា​ភួយ​បុរាណ​មាន​អាយុកាល ២០០​ឆ្នាំ ហើយ​តម្លៃ​វា​គឺ ១,៥​លាន​ដុល្លារ ។ តែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ មនុស្ស​ក្រីក្រ​ម្នាក់​រស់នៅ​ពឹងផ្អែក​លើ​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋ Loren ស្រាប់តែ​ក្លាយទៅជា​សេដ្ឋី ពួកគេ​បាន​យក​លុយ​នេះ​ទៅ​ទិញ​ផ្ទះ​និង​រថយន្ត​ថ្មី​១ សល់​ពី​នោះ​គឺ​ទុក​ប្រកប​របរ​រកស៊ី​៕ ចន្ទ្រា​

×