បន្ទាយមានជ័យ ៖ នៅភូមិខ្លះក្នុងឃុំគោករមៀតស្រុកថ្មពួក ពេលភ្លៀងកក់ខែមានខ្យល់កន្ត្រាក់បង្កខូចខាតផ្ទះប្រជាពលរដ្ឋ៤៣ខ្នងសាលារៀន១ខ្នងកាលពីល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។
លោក ឌៀប ឈួន អភិបាលស្រុកថ្មពួកបានឲ្យដឹងថ្ងៃទី៨មីនាថា ៖ ភ្លៀងកក់ខែមានខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី៧មីនានោះ បណ្តាលឲ្យខូចខាតផ្ទះចំនួន ៤៣ខ្នង ក្នុងនោះសាលារៀនចំនួន២ខ្នង ដែលស្ថិតនៅ៥ភូមិ ឃុំគោករមៀត។
ក្នុងនោះមាន ៖ ១-នៅភូមិតាម៉ាំងចំនួន ៣១ខ្នង ដែលធ្ងន់៥ខ្នង មធ្យម៥ខ្នងស្រាល១៨ខ្នង។ ក្លោងទ្វារសាលា ១។ ២- ភូមិបឹងតាស្រី មានផ្ទះ៥ខ្នង ដែលធ្ងន់៣ខ្នង ស្រាល២ខ្នង។ ៣-ភូមិអូរកំបុត មាន៣ខ្នង ដែលធ្ងន់២ខ្នង ស្រាល១ខ្នង។ ៤- ភូមិគោករមៀតមាន៣ខ្នង មធ្យម២ខ្នង ក្នុងនោះសាលា ១ខ្នង ខូចខាតធ្ងន់។
លោកវរសេនីយ៍ ដុំ ចិត្រ មេអហស្រុកថ្មពួកឲ្យដឹងថា :ក្រោយពីកើតហេតុហើយ កងកំលាំងនគរបាល កងទ័ពនិងកំលាំអាវុធហត្ថចម្រុះរាប់សិបនាក់បានចុះមកជួយសង្គ្រោះ,សម្រួលជម្រកបណ្តោះអាសន្ន កាត់ដើមឈើនិងជួសជុលជូនបងប្អូនប្រជាពលរដ្ឋ៕ ដោយ ៖ បន្ទាយ