Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ត្រូវគេ​ចាក់​សម្លាប់ ខណៈពេល​សុនក​របស់គាត់​ដេក​រង់ចាំ​ជាច្រើន​ខែ នៅ​មាត់ទ្វារ​មន្ទីរពេទ្យ​

សុនក​មួយ​ក្បាល​នៅ​ប្រេ​ស៊ីល បាន​ដេក​រង់ចាំ​ម្ចាស់​វា​នៅ​មាត់ទ្វារ​មន្ទីរពេទ្យ​ច្រើន​ខែ​មក​ហើយ​។ ទោះបី​មាន​ការអាណិតអាសូរ​ក៏​ពុំ​មាន​នរណា​ពន្យល់​ថា​ម្ចាស់​ស្លាប់ ព្រោះតែ​របួស​ធ្ងន់ធ្ងរ​ពេក​។​

​រឿងរ៉ាវ​ពី​សុនក​កំសត់​នេះ ត្រូវបាន​បុគ្គលិក​ពេទ្យ​ឈ្មោះ Christina Sardella សរសេរ​បង្ហោះ​លើ Facebook អម​ដោយ​រូបថត​។ តាម​នាង Sardella គេ​ពុំ​ដឹង​វា​ឈ្មោះ​អ្វី​ទេ ហើយ​វា​បាន​នៅ​មាត់ទ្វារ​មន្ទីរពេទ្យ Santa Casa de Novo Horizonte នា​រដ្ឋ Sao Paolo កាលពី​ខែ​តុលា ឆ្នាំ​២០១៧​។​

​យប់​នោះ​សុនក​១​ក្បាល​នេះ បាន​រត់តាម​ពីក្រោយ​រថយន្ត​សង្គ្រោះ ដែល​ដឹក​ម្ចាស់​វា​ចូល​មក​មន្ទីរពេទ្យ​។ ម្ចាស់​របស់​វា​គឺជា​បុរស​អានា​ថា វ័យ​៥៩​ឆ្នាំ ត្រូវ​បាន​ចាក់​ឲ្យ​របួស​ជា​ទម្ងន់ តាម​ដង​វិថី​មួយ​។ ទោះ​បី​ត្រូវ​បាន​សង្គ្រោះ​តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​គាត់​ក៏​បាត់បង់​ជីវិត​។ ៤ ខែ​មក​ហើយ ក្រោយ​ថ្ងៃ​ដែល​ម្ចាស់​របស់​វា​បាន​ស្លាប់ សុនក​នេះ​នៅ​បន្ត​ដេក​រង់ចាំ​ច្រកទ្វារ​ចូល​មន្ទីរពេទ្យ​។ ដោយ​ក្តី​អាណិត​អាសូរពេល​ឃើញ​ទិដ្ឋភាព​អណោច​អធ័ម​បែបនេះ ព្រម​ទាំង​ពុំ​អាច​បកស្រាយ​ប្រាប់​វា​ថា ម្ចាស់​របស់​វា​បាន​ស្លាប់ចោល​វា​ហើយ​នោះ បុគ្គលិក​មន្ទីរពេទ្យ​តែង​ឆ្លៀត​ពេល​ទំនេរ​ផ្តល់​អាហារ និង​ទឹក​ឲ្យ​វា​ផឹក​។ ពួកគេ​ក៏​បាន​ស្វែងរក​មជ្ឈមណ្ឌល​ចិញ្ចឹម​ឆ្កែ​ឆ្មា​ក្បែរ​នោះ​យក​វា​ទៅ​ដាក់ ប៉ុន្តែ​រៀងរាល់​លើក​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ឃើញ​វា​បង្ហាញ​ខ្លួន​នៅ​កន្លែង​ដដែល​ពុំ​ដឹង​ដោយ​វិធី​ណា​។ ជា​ការបញ្ចប់​សាច់រឿង​លើ Facebook នាង Sardella សន្និដ្ឋានថា ៖ “​មាន​រឿងរ៉ាវ​ជាច្រើន​យើង​ត្រូវ​រៀន​ពី​សត្វ​វិញ ឆ្កែ​១​ក្បាល​នេះ​កំពុង​រង់ចាំ​ក្នុង​ភាព​អស់សង្ឃឹម ប៉ុន្តែ​ការស្រឡាញ់​របស់​វា​ចំពោះ​ម្ចាស់​ពិតជា​កម្រ​ប្រទះ​សូម្បីតែ​មនុស្ស​។​

​សុនក​នេះ​ត្រូវបាន​បុគ្គលិក​មន្ទីរពេទ្យ​នាំគ្នា​ជួយ​ថែទាំ​ផ្តល់​អាហារ​។​

​គេ​បាន​យក​វា​ទៅ​ផ្ញើ​នៅ​មជ្ឈមណ្ឌល​មួយ​ក្បែរ​នោះ ប៉ុន្តែ​រៀងរាល់​លើក​វា​តែង​គេច​ត្រឡប់​មក​មន្ទីរពេទ្យ​វិញ​៕ ចន្ទ្រា​

×