ភ្នំពេញ៖ លិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ជូនចំពោះអ្នកឧកញ៉ា ឧកញ៉ា និងជំទាវឧកញ៉ា ចំនួន៧៤រូប ដែលបានបរិច្ចាគថវិកា ដើម្បីជួយប្រជាពលរដ្ឋជួបការលំបាក ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឧកញ៉ា និងជំទាវឧកញ៉ា ជាសប្បុរសជន ទាំង ៧៤រូប ដែលបានចូលរួមបរិច្ចាគជាថវិកាសរុបបានចំនួន ៣០២,២៥០ ដុល្លារអាមេរិក តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងវិធានការបិទ ខ្ចប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
ខ្ញុំសូមជូនពរ អ្នកឧកញ៉ា ឧកញ៉ា និងជំទាវឧកញ៉ា ព្រមទាំងក្រុមគ្រួសារ បានជួប ប្រទះតែនឹងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ