ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំគណៈកម្មការធិការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។
បើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដែលបានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ របស់គណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ បានឲ្យដឹងថា ប្រជុំអន្តរក្រសួង ស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ តាមប្រព័ន្ធ Video Conference ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាលើរបៀបវារៈចំនួនបី៖
១. មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២
២. ការត្រៀមរៀបចំនូវគំនិតផ្តួតផ្តើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២
៣. ដំណើរការប្រព្រឹត្តទៅនៃអនុគណៈកម្មការនីមួយៗ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ចេស្តារ