ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការ នូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់ គណបក្សហ៊្វុនស៊ិនប៉ិច។
សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត គណបក្សនយោបាយ ចំនួន ៤ នឹងចូលរួមប្រកួតប្រជែងរួមមាន ៖
១.គណបក្សប្រជាជនកម្ពុជា
២. គណបក្សសញ្ជាតិកម្ពុជា
៣. គណបក្សយុវជនកម្ពុជា
៤. គណបក្សហ៊្វុនស៊ិនប៉ិច
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា បន្ទាប់ពីសម្រេចទទួលស្គាល់ជាផ្លូវការ នូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គណៈ កម្មការរៀបចំការបោះឆ្នោតខេត្ត នឹងរៀបចំការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត ដើម្បីរៀបចំការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ : ចេស្តារ