Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះរាជសារជូន លោក ពូ ទីន អបអរក្នុងឱកាសខួបទី៦៥ នៃការបង្កើតចំណងការទូតប្រទេសទាំងពីរ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១៣ ខែឧសភានេះព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅជូន លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៉ី ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៦៥ ការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ។

លោក Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី បានថ្វាយសារចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៦៥ ការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×