Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាព​ប្រាសាទនាគព័ន្ធ​៖ ទេសភាព​វប្បធម៌​នា​សតវត្សរ៍​ទី​១២​រំលេច​ជាថ្មី​នៅ​សតវត្សរ៍​ទី​២១

សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០០៧ បារាយណ៍​ជ័យ​តា​ដាក​(​បារាយណ៍​ខាងជើង​) ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​ការលើកតម្លៃ​និង​បន្ត​តួនាទី​ដើម​របស់ខ្លួន​ឡើងវិញ​តាមរយៈ​ការជួសជុល​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ​ឡើងវិញ ហើយ​អាងទឹក​ទាំង​ប្រាំ​នៃ​ប្រាសាទនាគព័ន្ធ​អាច​រក្សា​ទឹកបាន​ខួបប្រាំងខួបវស្សា​។ កិច្ចការ​នេះ ត្រូវបាន​ចាប់ផ្តើម​បន្ទាប់ពី​អ្នកជំនាញ​ខាង​ផ្នែក​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រកឃើញ​ប្រព័ន្ធ​បង្ហូរទឹក​បុរាណ​កាលពី​ឆ្នាំ​២០០៥​។​

​ការណ៍​នេះ​ធ្វើឱ្យ​បារាយណ៍​មាន​ទេសភាព​នា​ដើមរដូវ​វស្សា ដែល​ភ្លៀង​ចាប់ផ្តើម​ធ្លា​ក់មក រុក្ខជាតិ​ជុំវិញ ចាប់ផ្តើម​បញ្ចេញ​ពណ៌​បៃតង​ខៀវខ្ចី ដ៏​ស្រស់បំព្រង គួរ​ជាទី​គយគន់ ដែល​អាច​អន្ទង​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅពេលដែល​បាន​ទៅ​ទស្សនា​ប្រាសាទនាគព័ន្ធ​។​

​គួររំឭកថា បារាយណ៍​ជ័យ​តា​ដាក​(​បារាយណ៍​ខាងជើង​) ស្ថាបនា​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ អស់​រយៈកាល​ជិត​មួយ​ពាន់​ឆ្នាំ​មកហើយ និង​មាន​បណ្តោយ ៣៦០០​ម ទទឹង ៩៣០​ម​។ បច្ចុប្បន្ន បារាយណ៍​នេះ​កំពុង​ដើរតួ​យ៉ាងសំខាន់​ដើម្បី​ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ដល់​មនុស្ស​សត្វ និង​ទ្រទ្រង់​កិច្ចការ​អភិរក្ស​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×