ភ្នំពេញ ៖ បើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា លិខិតរបស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចជ្រើសរើស លោក ប្រាជ្ញ ច័ន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ស្នើដាក់ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះ ត្រូវបានបញ្ជូនមកដល់ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ហើយ បន្ទាប់ពីមកទៀត រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីកំណត់កិច្ចប្រជុំពេញអង្គ នៅថ្ងៃខាងមុខ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខជនប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ រូបនេះ។
សូមបញ្ជាក់ថា ការរៀបចំនីតិវិធី ដើម្បីជ្រើសរើសប្រធាន គ.ជ.ប ថ្មី នេះ បានធ្វើឡើងបន្ទាប់ពី លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្ន បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយសារលោកមានបញ្ហាសុខភាព៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN