ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧ និងលេខ ៤៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីល្អជាមធ្យម ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតមិនសូវជាល្អគាប់ប្រសើរប៉ុន្មានទេ ដូច្នេះធ្វើអ្វីៗត្រូវចេះប្រយ័ត្នប្រយែងព្រោះតែងងាយភ្លាំងភ្លាត់ណាស់ លោកអ្នកអាចត្រូវបានគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយផង។ បើជាអ្នកប្រកបមុខរកស៊ីជួញដូរវិញលាភតូចធំពុំសូវមានសម្បូរទេ ព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ រីឯបញ្ហាស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង៦ល្ងាច ។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៤៩ ។
-សូមខមិន ១៦៨ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីស្រុតចុះឆាប់រហ័សដូច្នេះចូរប្រយ័ត្នក្រុមមនុស្សចាក់ឆ្កឹះឆ្កៀលបន្តិច ពីព្រោះលោកអ្នកងាយទទួលរងគ្រោះគេណាស់ដែរ។ អ្នកប្រកបរបររកស៊ីជួញដូរ លោកអ្នកត្រូវចេះចាយវាយត្បិតត្បៀតបន្តិចកុំចាយវាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វិចក្រែងអាចជួយដោះទាល់នៅគ្រាលំបាកនាថ្ងៃខាងមុខ។ ចំណែកបញ្ហាសេ្នហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ ៦៦។
-សូមខមិនលេខ ៨៩៨ យកលាភសម្បត្តិឧកញ៉ាលុយវាល់លាននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទខ្លះ ម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយមកការពារតែអាត្មាខ្លួនវិញទើបអាចចៀសផុតពីផលលំបាកទាំងពួងទៅរួច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងអញ្ចឹងដែរ។ ចំណែកបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៩៩៩ ដើម្បីយកលាភសម្បត្តិអ្នកមានជាន់ខ្ពស់និងលុយស្តុកស្តម្ភនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះផលល្អៗតែងឆ្លើយតបមកវិញគួរជាទីពេញចិត្តផង ពេលនេះដែរលោកអ្នកគប្បីមានគម្រោងផែនការល្អៗព្រោះឆ្លងដល់ខែក្រោយនេះនឹងមានការផ្លាស់ប្តូរគាប់ប្រសើរជាងនេះ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោក ផ្លូវទឹកក្តីគ្រាន់ហុចផ្លែផ្កាមកវិញជាទីកក់ក្តៅផង។ ចំពោះការធ្វើដំណើរទៅពឹងពាក់អ្នកដទៃតែងមានក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។ រីឯបញ្ហាស្នេហាកម្លោះក្រមុំកំពុងជឿនលឿនទៅមុខនិងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ៦៩ និងលេខ ៩៩។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមិនកើតជាផលល្អប៉ុន្មានទេ គឺធ្វើអ្វីតែងខកបំណងនោះមានខ្ពស់ផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការជឿនលឿនល្អ ហើយបើចង់បើករបរអ្វីមួយថ្មីផងក៏ជាឱកាសល្អមួយចំនួនផងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខនិងបើចង់ផ្សះផ្សាជម្លោះវិវាទក៏ជាពេលវេលាល្អផងដែរ៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ក្រហម និងពណ៌ស។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៩៧។
-សូមខមិនលេខ ១៩៨ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមានការចម្រើនលូតលាស់ទៅមុខ ហើយធ្វើអ្វីងាយស្រួលផង ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងឬចរចាអ្វីមួយពីព្រោះផលសម្រេចនោះក៏មានខ្ពស់ណាស់ដែរ។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេ ពិសេសការចង់បើកហាងថ្មី ឬផ្លាស់ប្តូរមុខរបរតែងហុចផលល្អៗមកវិញដូចសមប្រកបជានិច្ច។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្តីមានភាពផ្អែមល្ហែមចាក់ទឹកមិនលេចប៉ុន្មានទេ៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺក្រហម និងស។
-លេខនៃលាភសំណាងគឺលេខ ១៩ និងលេខ ៦៦។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីល្អជាមធ្យម។ ការប្រកបការងារថ្ងៃនេះចូរប្រយ័ត្នពាក្យសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ ក្រៅពីនេះលោកអ្នកមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនឯងវិញ។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ជួបផលលំបាកក្នុងការរកផលកម្រៃបន្តិចព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ បើលោកអ្នកប្រឡងប្រជែងតម្លៃទៀតនោះប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្តីកុំលេងមេះមោះច្រើននាំកើតជម្លោះដាក់គ្នា៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងពណ៌លឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែខ្ពស់ដដែលទេ ម្ល៉ោះហើយបើទោះធ្វើអ្វីក៏តែងមានភាពភ្លឺថ្លា និងទទួលជោគជ័យជានិច្ច ការរស់នៅជួបភាពស្រស់ស្រាយនិងមានការជួបសេចក្តីសុខដុមល្អណាស់។ បើអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មី ឬចេញធ្វើជំនួញទីជិតឆ្ងាយ តែងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តជានិច្ច។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៩១។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវប្រកាន់យកចិត្តត្រជាក់ដាក់ខ្លួនទើបមិនមិនមានបញ្ហាអាក្រក់ណាមួយជ្រាបចូលកើត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរអោយបានច្បាស់លាសចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ ហើយត្រូវខ្ចីអ្នកដទៃនាំតែគេប្រមាថ ។ រីឯគូស្នេហ៍កម្លោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្តីក្នុងពេលនេះពុំគាប់ដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរ៉ាវអាក្រក់ហើយរែកពន់ភាពទុកសោកមកវិញ៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៩៩។
-សូមខមិនលេខ ៨៦៨ យកលាភសម្បត្តិឧកញ៉ា នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីស្រុតចុះ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហើយពិសេសងាយប៉ះទង្គិចជាមួយអ្នកដទៃថែមទៀតផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ នៅថ្ងៃនេះការរកផលចំណូលពុំសូវដូចគាប់បំណងប៉ុន្មានទេគឺច្រើនបោលហួសនិងហោះរំលងជានិច្ច។ រីឯបញ្ហាស្នេហាកម្លោះក្រមុំកុំគប្បីយកកំហឹងទល់កំហល់ដាក់គ្នាឈានដល់ការបែកបាក់ ហើយមកស្តាយក្រោយនៅពេលក្រោយ៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៩៩ និងលេខ ៧៧។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិអភិជនលុយស្តុកស្តម្ភ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីស្រុតចុះ។ នៅក្នុងថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើអោយមានការប្រែប្រួលទាំងការងារនិងអារម្មណ៍ផង លោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទជាមួយក្រុមមនុស្សដោយប្រការណាមួយ។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដួងរាសីពុំសូវល្អទេដូចនេះលោកអ្នកពុំគប្បីហក់លោតខ្លាំងពេកឡើយ ព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ មិនស្រួលៗត្រូវចំណាយកម្លាំងឥតអំពើថែមទៀតផង។ រីឯបញ្ហាស្នេហាកម្លោះក្រមុំលោកអ្នកត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួន ទើបឈានដល់ក្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៧យប់ ។
-ពណ៌នៃលាភសំណាងគឺពណ៌ក្រហម និងបៃតង។
-លេខនៃសំណាងគឺលេខ ៧៧ និងលេខ ៨៨។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដំណើរជីវិតមិនល្អប្រសើរ ម្ល៉ោះហើយធ្វើអោយមានអារម្មណ៍តប់ប្រមល់ ការងាររាំងស្ទះញឹកញាប់ទៀតផង សម្រាប់ពេលវេលាមិនល្អសម្រាប់ថ្ងៃនេះពីម៉ោង ១១ ដល់ ១២៖៥៩ នាទីព្រឹក គប្បីប្រយ័ត្នប្រយែងបន្តិច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការចំណាយច្រើនធ្វើអោយទទួលអម្រែកធ្ងន់ជាងមុន ហើយត្រូវខិតខំប្រឹងប្រែងខ្លះទើបអាចជោគជ័យទៅរួច។ រីឯស្នេហាកម្លោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្តីមានបញ្ហាពិបាកក្នុងការចុះសម្រុងនិងតាមចាប់កំហុសគ្នាច្រើន៕