Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំកូរ៉េខាងជើងថា ស្ថានភាពស្បៀងអាហារ មានភាពតានតឹង (ខ្វះខាត) បង្កឡើងដោយ ជំងឺកូវីដ១៩ និងព្យុះទីហ្វុង

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសខ្លួនមានការរីកចម្រើនក្នុងឆ្នាំនេះ ប៉ុន្តែលោកបានអំពាវនាវឲ្យមានវិធានការដោះស្រាយបញ្ហាស្ថានភាពកង្វះ(តានតឹង)ស្បៀង ដែលបង្កដោយការរីកដាលជំងឺកូវីដ-១៩ និងព្យុះទីហ្វុងកាលពីឆ្នាំទៅ។ នេះបើយោងទៅតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សាយកាលពីថ្ងៃពុធ។

បើយោងទៅតាមទីភ្នាក់ងារព័ត៍មានផ្លូវការ KCNA បាននិយាយថា លោកគីមបានធ្វើជាប្រធានកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករ កំពុងកាន់អំណាចកាលពីថ្ងៃអង្គារដើម្បី
ពិនិត្យឡើងវិញនូវវឌ្ឍនភាពលើគោលនយោបាយអាទិភាព និង វិធានការណ៍សិប្បកម្មដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។
គណៈកម្មាធិការបានកំណត់គោលដៅ និងភារកិច្ចដើម្បីសម្រេចបាននូវផែនការសេដ្ឋកិច្ចថ្មី រយៈពេល៥ឆ្នាំរបស់ខ្លួនកាលពីកិច្ចប្រជុំកាលពីខែកុម្ភៈ ដែលរួមមានការកើនឡើងនូវផលិតកម្មចំណីអាហារ និងលោហៈធាតុ។
លោកគីមបានថ្លែងថា ជារួមសេដ្ឋកិច្ចមានការរីកចម្រើនក្នុងមួយឆមាសទីមួយក្នុងឆ្នាំនេះ ដោយទិន្នផលជារួមក្នុងវិស័យឧស្សាហកម្ម កើនឡើង២៥ភាគរយកាលពីឆ្នាំមុន។ លោកគីមបាននិយាយថា “ស្ថានភាពស្បៀងអាហាររបស់ប្រជាជនឥឡូវនេះកាន់តែតានតឹង ដោយសារវិស័យកសិកម្ម មិនបានបំពេញផែនការផលិតកម្មគ្រាប់ធញ្ញជាតិរបស់ខ្លួន ដោយសារតែការខូចខាតដោយព្យុះទីហ្វុងកាលពីឆ្នាំមុន” ។

ប្រព័ន្ធផ្សព្វផ្សាយKCNA បាននិយាយថា គណបក្សបានប្តេជ្ញាដឹកនាំកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីធ្វើកសិកម្មនៅឆ្នាំនេះ និងពិភាក្សាអំពីវិធីដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ កាលពីខែមករាលោកគីម បាននិយាយថា ផែនការសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំរបស់លោក កាលពីមុនបានទទួលជោគជ័យ ស្ទើរតែគ្រប់វិស័យទាំងអស់ខណៈពេលដែលថាមពលរ៉ាំរ៉ៃ និងកង្វះស្បៀងអាហារកាន់តែធ្ងន់ធ្ងរទៅ ៗ ដោយសារការដាក់ទណ្ឌកម្មការរាតត្បាត និងទឹកជំនន់។
KCNA បានថ្លែងពីលោកគីមនិយាយថា ជំងឺរាតត្បាតដែលអូសបន្លាយពេលនេះ គឺតម្រូវឱ្យគណបក្សបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ស្បៀងអាហារសម្លៀកបំពាក់ និងលំនៅដ្ឋានសម្រាប់ប្រជាជន៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×