តាម NZ Herald ខ្សែវីដេអូត្រូវបានថតពីឆ្នាំមុន។ វាបង្ហាញឲ្យឃើញ ថ្លាន់អាមេរិកខាងត្បូងបានរង “ព្រួញ” កាំប្រម៉ារាប់សិបដោតទម្លុះពេញដងខ្លួន។
អ្នកថតវីដេអូនេះ ប្រាប់ថា ថ្លាន់១ក្បាលនេះ បានរកវិធីដើម្បីប្រមាញ់យកកាំប្រម៉ា១ក្បាលនោះធ្វើជាចំណី ប៉ុន្តែវាហាក់ពុំដឹងពីគ្រោះថ្នាក់នៃ “ព្រួញកាំប្រម៉ា” ទេ។ មិនទាន់បានអ្វីផង វាត្រូវប្រកាច់រមូរខ្លួនដោយសាររោម “ព្រួញ” កាំប្រម៉ា វាយប្រហារជាពេលខ្លួនស្រេចទៅហើយ។
អ្នកថតនិងបង្ហោះវីដេអូដដែលប្រាប់បន្ថែមថា ៖ ស្ថានការណ៍កាន់តែអាក្រក់ ពេលឆ្កែប្រមាញ់របស់គាត់វាបានស្ទុះទៅក្រវែល ធ្វើឲ្យថ្លាន់បង្ខំឆ្វាយរង្វេល ត្រៀមតតាំង។ បែបនេះក៏នាំឲ្យរោមកាំប្រម៉ាចាក់ចូលកាន់តែជ្រៅ…៕ ចន្ទ្រា