Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរកើនជិត ១៣ ប៊ីលានរៀល ខណៈថ្លៃភាគហ៊ុនទាំងអស់កើនឡើង

ភ្នំពេញ ៖ ការជួញដូរនៅថ្ងៃដើមសប្តាហ៍នេះ បានបញ្ចប់ជាមួយនឹងការឡើងថ្លៃភាគហ៊ុនទាំងអស់នៅលើទីផ្សារ។ ជាក់ស្តែង ភាគហ៊ុនអេស៊ីលីដា (ABC) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មានការកើនឡើងខ្ពស់ជាងគេ ចំនួន ៤០០៛ ៤២០៛ និង ៦០០៛ ក្នុងមួយហ៊ុនរៀងគ្នា ដល់ទៅ ១៣.៥៤០៛ ៧.១០០៛ និង ១៤.៣០០៛។

ភាគហ៊ុនដែលនៅសល់បួនទៀត រួមមាន ហ្រ្កេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងផេសថិក (PEPC) បានកើនឡើងចន្លោះពី ១០០៛ ទៅ ១៧០៛ ក្នុងមួយហ៊ុន ដល់ ៤.១០០៛ ១៥.១០០៛ ២.១០០៛ និង ៣.១៧០៛។ កំណើនថ្លៃភាគហ៊ុនគួរឱ្យកត់សម្គាល់នេះ បានបណ្តាលឱ្យ សន្ទស្សន៍ ផ.ម.ក. ងើបឡើងវិញ ៣,៥២% មកបិទត្រឹម ៥៦៥,៣១ ពិន្ទុ។ ភាគហ៊ុន ABC តែឯង បានគ្របដណ្ដប់ជាង ៩៧% នៃទំហំជួញដូរភាគហ៊ុនសរុបចំនួន ១២,៧ ប៊ីលានរៀល៕
រក្សាសិទ្ធិដោយ៖CEN

×