ប្តីប្រពន្ធពីររូបកំពុងតែដើរ ស្រាប់តែឃើញរឿងនេះកើតឡើង ពួកគេទាំងពីរ ក៏ប្រញាប់ស្ទុះទៅរើសយកលុយ ស្រាប់តែសកម្មភាពទាំងនោះរបស់ពួកគេត្រូវបានកាមេរ៉ាឃ្លាំមើលថតទុក។
កាលពីដើមខែមីនា ប្តីប្រពន្ធមួយគូកំពុងដើរលេងតាមដងវិថីនៅទីក្រុងនីញបូ ខេត្ត ជឺជាំង ប្រទេសចិន ក៏ឃើញម៉ាស៊ីន ATM មួយប្រហែលជាមានបញ្ហា ព្រោះតែវា “ខ្ជាក់” លុយរាប់សិបសន្លឹកប៉ើងចេញមកក្រៅ។ ឃើញបែបនេះ ប្តីប្រពន្ធពីរនាក់ក៏ស្ទុះទៅប្រមូលយកលុយទាំងអស់ដែលមានចំនួន ៣០០០យាន់។ បន្ទាប់ពីរាប់លុយអ្នកទាំងពីរ ក៏ចាកចេញពីកន្លែងកើតហេតុ។
ស្មានមិនដល់ថា សកម្មភាពរបស់ពួកគេបានត្រូវកាមេរ៉ាថតទុក ចុងក្រោយប៉ូលិសក៏បានរកឃើញអត្តសញ្ញាណអ្នកទាំងពីរ ហើយបញ្ចុះបញ្ចូលពួកគេសងលុយទាំងនេះមកឲ្យធនាគារវិញ។ ប៉ុន្តែគេពុំដឹងថា តើប៉ូលិស “បញ្ចុះបញ្ចូល” ដោយវិធីណាទេ ដើម្បីឲ្យប្តីប្រពន្ធពីរនាក់នោះ ស្រុះស្រួលប្រគល់លុយឲ្យធនាគារវិញ៕ សូយន