Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទៀតហើយ​! ស្ត្រី​បរទេស​នេះ​ស្លៀកសំពត់​ខើច​ខ្លី អង្គុយបញ្ឈរជង្គង់​បញ្ចេញ​… ដោយ​មិន​ខ្វល់​ភ្នែក​អ្នកដទៃ ខណៈ​ថតរូប​នៅលើ​បង្កាន់ដៃ​វិហារ​ថៃ​

​​ថ្មីៗ​នេះ ស្ត្រី​ជា​ភ្ញៀវទេសចរ​ជនជាតិ​បរទេស​ម្នាក់ បានធ្វើ​ឲ្យ​ជនជាតិ​ថៃ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ក្លា បន្ទាប់ពី​រូប​ភាពមិន​សមរម្យរ​បស់​នាង ដែល​បាន​អង្គុយ​ថត​នៅក្នុង​ទីកន្លែង​ពិសិដ្ឋ​មួយកន្លែង​នៅក្នុង​ប្រទេស​នេះ បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ។​

​តាមរយៈ​រូបភាព​១​សន្លឹក​ដែល​ត្រូវបាន​បង្ហោះ​ឡើង​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Aditha But Adit កាលពី​ថ្ងៃទី​២១ មីនា បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ឡើងទៅ​អង្គុយ​នៅលើ​បង្កាន់ដៃ​វិហារ​នៃ​វត្ត Phra Kaew ក្នុង​កាយវិការ​អង្គុយបញ្ឈរជង្គង់ ស្ថិតក្នុង​សម្លៀកបំពាក់​សិច​ស៊ី ខណៈ​មិត្ត​ប្រុស​របស់​នាង​ថតរូប​ភាព ។​

​នៅក្នុង​រូបភាព ឃើញថា​ស្ត្រី​បរទេស​រូបនោះ បាន​ថតរូប​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​ថា​ខ្លួន​នឹង​លេចចេញ​តំបន់​កេរ្តិ៍ខ្មាស ដោយ​មិន​ខ្វល់ខ្វាយ​នឹង​ភ្នែក​របស់​ភ្ញៀវ​ដទៃទៀត នៅ​ជុំវិញ​នាង​ឡើយ ។​

​បើទោះបីជា​រូបភាព​នេះ ត្រូវបាន​ផេ​ក​ខាងលើនេះ​លុបចេញ​វិញ​ក៏ដោយ តែ​វា​ត្រូវបាន​គេ​យកទៅ​បង្ហោះ​ចែករំលែក​តៗ​គ្នា​យ៉ាង​ព្រោងព្រាត​ទៅហើយ ដែល​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​ជនជាតិ​ថៃ​ជាច្រើន ។​

​ម្ចាស់​រូបថត​ដើម​នេះ បានសរសេរថា​៖ «​ខណៈ​កំពុង​ចូលទៅ​បួងសួង​នៅក្នុង​វត្ត ក្នុងចំណោម​ភ្ញៀវទេសចរ​ជនជាតិ​ជាច្រើន​នាក់ ខ្ញុំ​ពិតជា​រន្ធត់​ជាខ្លាំង នៅពេល​ក្រឡេក​ទៅ​ឃើញ​ស្ត្រី​នេះ​អង្គុយ​មិន​សមរម្យ​បែបនេះ​» ។​

​គួរ​បញ្ជាក់ថា ជនបរទេស​ជារឿយៗ តែង​បង្ក​ការរិះគន់​នេះ​ឡើង នៅក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ ដែលជា​ទីកន្លែង​មួយ ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជនបរទេស​ណា​ម្នាក់​នាំគ្នា​ទៅ​ប្រព្រឹត្ត​រឿង​ផ្តេសផ្តាស ឬ ប្រមាថ​ចំពោះ​ទីកន្លែង​ស័​ក្ខិ​សិទ្ធ​របស់​ពួកគេ​ឡើយ ៕ ចន្ទី

×