អតិថិជនជាច្រើននៅក្នុងហាងទូរស័ព្ទមួយកន្លែង នៅក្នុងប្រទេសចិន បាននាំគ្នាភ័យព្រលឹងចុងសក់តែម្តង ខណៈទូរស័ព្ទមួយស្រាប់តែបានផ្ទុះឡើង បង្កជាផ្កាភ្លើង បាញ់សំដៅចំមុខបុរសម្នាក់យ៉ាងពេញទំហឹង ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះដ៏រន្ធត់នេះ បានកើតឡើងនៅក្នុងហាងជួសជុលទូរស័ព្ទមួយ ស្ថិតក្នុងស្រុក Zhuanglang ខេត្ត Gansu ប្រទេសចិន ។
នៅក្នុងវីដេអូ ២៦ វិនាទី បានបង្ហាញឲ្យឃើញបុគ្គលិកពាក់អាវក្រហមម្នាក់ កំពុងអង្គុយពិនិត្យ ជួលជុលទូរស័ព្ទឲ្យអតិថិជន នៅលើទូរកញ្ចក់ ប៉ុន្តែ រំពេចនោះ ស្រាប់តែទូរស័ព្ទបានផ្ទុះឡើង បង្កជាផ្កាភ្លើងបុកសំដៅចំពេញផ្ទៃមុខរបស់គាត់តែម្តង និងភ្លាមៗនោះ គាត់បានចុះពីកៅអី រត់ចេញក្រៅក្នុងកាយវិការឈឺចាប់ ទាញអាវគ្របមុខរបស់គាត់ដែលរងការរលាកភ្លើង ខណៈភ្ញៀវដែលមានការព្រួយបារម្ភជួយពិនិត្យមុខរបួសគាត់ផងដែរ ៕ ចន្ទី