ជាមួយការចែករំលែកជាមួយ CNN មន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បានសង្កត់ធ្ងន់ថា ៖ ពិភពលោកគប្បីពិនិត្យឲ្យបានម៉ត់ចត់នូវការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង Ri Yong Ho អំពីបញ្ហាក្រុងព្យុងយ៉ាងនឹងសាកល្បងនុយក្លេអ៊ែរនៅមហាសមុទ្រប៉ាស៊ីហ្វិក។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កំពុងអធិប្បាយពីការសាកល្បងនុយក្លេអ៊ែរលើទី៦ ថ្ងៃទី៣/៩ របស់កូរ៉េខាងជើង
ស្ថានីយ៍ទូរទស្ស CNN បានដកស្រង់សម្តីអ្នកការទូត Ri Yong Pil ថា ៖ “ក្រសួងការបទេសកូរ៉ខាងជើងគឺជាអ្នកយល់ច្បាល់គោលគំនិតរបស់មេដឹកនាំ Kim Jong-un ។ ហេតុនេះខ្ញុំគិតថា អ្នកទាំងឡាយគប្បីថ្លឹងថ្លែងយ៉ាងម៉ត់ចត់នូវការប្រកាសរបស់លោក រី “។
គួររំលឹកឡើងវិញថា កាលពីថ្ងៃមុនថ្លែងក្នុងអង្គប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិរដ្ឋមន្ត្រីក្រសួងការបរទេស Ri Yong Ho បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងអាចដំណើរការសាកល្បងគ្រាប់បែកអ៊ីដ្រូសែន (LHQ) ដែល”មានកម្លាំងបំផ្លាញខ្លាំងក្លាជាងគេកន្លងមក” នៅមហាសមុទ្រប៉ាស៊ីហ្វិក ខណៈពេលដែលភាពតានតឹងរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន ពុំមានថយកំដៅសោះ។
ម្យ៉ាងវិញទៀត មេដឹកនាំអាមេរិកនិងកូរ៉េខាងជើងនៅបន្តកើតមានសង្គ្រាមពាក្យសំដីនិងការគំរាមកំហែងកំទេចគ្នាទៅវិញទៅមកដោយកម្លាំងយោធា ហើយថ្មីបំផុតនោះប្រធានាធិបតីត្រាំ បានសង្កត់ធ្ងន់ថា ៖ អាមេរិក បានត្រៀមអ្វីៗគ្រប់យ៉ាងដើម្បីដោះស្រាយស្ថានការណ៍នៅឧបទ្វីបកូរ៉េ។ ជាក់ស្តែងគេឃើញថា អាមេរិកបានចាត់កងនាវាផ្ទុកយន្តហោះ៣ មកកាន់អាស៊ីប៉ាស៊ីហ្វិក ក្នុងនោះរួមទាំង USS Nimitz ដែលជានាវាប្រយុទ្ធធំបំផុតពិភពលោក ក៏ដូចជាកំពូលនាវាផ្ទុកយន្តហោះរបស់យោធាជើងទឹកអាមេរិក៕ ដោយ ៖ សូយន