ជាទូទៅ យើងតែងតែឃើញចេកចេញត្រយូងមក នៅផ្នែកកំពូលនៃដើមរបស់វា។ ប៉ុន្តែ ចម្លែកអីចេកទាំងនេះ បែរជាធ្លាក់ត្រយូងចេញនៅកណ្តាលដើមទៅវិញដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងវែកញែកពេញបណ្តាញសង្គមតែម្តង។
តាមរយៈវីដេអូ ដែលបង្ហោះដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា សៀវ យុង បានរៀបរាប់ឲ្យដឹងថា ចេករបស់គាត់ចំនួន ៣ ដើម ដោយក្នុងនោះមានដើមទី១ ដើមទី២ បានចេញផ្លែនៅពាក់កណ្តាលដើម ខណៈអាទី៣ កំពុងរៀបចេញត្រយូងបន្តផងដែរ។
ក្រោយពីបានឃើញចេកចេញផ្លែ នៅកណ្តាលដើមបែបនេះ បានធ្វើឲ្យមនុស្សជាច្រើនដែលមានជំនឿ នាំគ្នាខមិននូវពាក្យ សាធុ សាធុ ព្រាត។ រីឯអ្នកខ្លះទៀត ក៏បាននិយាយថា នេះប្រហែលនាងពួននៅក្នុងដើមវាហើយ និងឲ្យម្ចាស់ចេកប្រយ័ត្ន ខ្លាចបាត់ស្តាយរបស់ល្អហើយមានតម្លៃទៀត និងព្រមទាំងឲ្យអុចធូបបួងសួង បន់ស្រន់ទៅ ព្រោះក្រែងលោមានបារមីស័ក្តិសិទ្ធិ។ តែយ៉ាងណា ក្នុងនោះ ក៏មានមនុស្សមួយចំនួនបានយល់ឃើញថា នេះជាសញ្ញាសញ្ញាគ្រោះថ្នាក់ដ៏ធំ ត្រូវកាប់វាចោលទៅកុំទុកវាធ្វើអី។
ចំណែកអ្នកខ្លះទៀត ដែលធ្លាប់បានឃើញ ក៏បាននិយាយថា៖ «ខ្ញុំធ្លាប់ឃើញដែរតើ នៅខាងព្រៃវែង.. គឺចេញពាក់កណ្តាលដើមដូចគ្នាចឹង.. គិតៗទៅមិនដឹងស្រុកយើងកើតអ្វីតទៅមុខទេ…តែសូមបួងសួងកុំអោយមានកើតអ្វីអោយសោះ សូមអោយសុខសប្បាយទាំងអស់គ្នា ហេងហេងហេងទាំងអស់គ្នាចុះណ៎ា!»៕ រក្សាសិទ្ធិដោយ៖ លឹមហុង