តាមកាសែត Asian One ការរៀបលំដាប់ថ្នាក់លិខិតឆ្លងដែនរបស់ក្រុមហ៊ុនប្រឹក្សាយោបល់ទូទាំងពិភពលោក Arton Capital ជាអ្នកធ្វើបានបង្ហាញថា អ្នកកាន់លិខិតឆ្លងដែនសិង្ហបុរីត្រូវបានលើកលែងទិដ្ឋការចេញចូលប្រទេសនិងដែនដីច្រើនបំផុតពិភពលោក។
មុននោះសិង្ហបុរីឈរត្រឹមលំដាប់ទី២ បន្ទាប់ពីអាល្លឺម៉ង់។ ប៉ុន្តែក្នុងតារាងរៀបលំដាប់ថ្មីដែលទើបប្រកាសជាសាធារណសិង្ហបុរីបានឈានឡើងលំដាប់ទី១ ដែលលើពិភពលោកបន្ទាប់ពីអាល្លឺម៉ង់ ដែលមានប្រទេស១៥៩ អនុញ្ញាតឲ្យចេញចូលដោយពុំចាំបាច់មានទិដ្ឋការ។
ក្រុម១០ប្រទេស ឈរនៅលំដាប់ដំបូងនៃតារាងនេះ ភាគច្រើនជាប្រទេសនៅអឺរ៉ុប ។ អាល្លឺម៉ង់ឈរនៅទី២ ដែលមាន១៥៨ប្រទេស ដែលពុំមានទិដ្ឋាការ ។
Hon Philippe May នាយកការិយាល័យ Arton Capital នៅសិង្ហបុរីឲ្យដឹងថា ៖ “នេះជាលើកដំបូងហើយដែលប្រទេសនៅទ្វីបអាស៊ីមួយជាម្ចាស់កម្មសិទ្ធិនៃលិខិតឆ្លងដែនមានអំណាចបំផុតពិភពលោក”។
សុចណាករ ត្រូវបានគណនាតាមរយៈចំនួនប្រទេសដែលអ្នកកាន់លិខិតឆ្លងដែននោះអាចទៅដល់ដោយពុំចាំបាច់ទិដ្ឋការ ឬប្រើទិដ្ឋការចូលនៅអាកាសយានដ្ឋាន ព្រមជាមួយនោះក៏នៅមានសុចណាករបន្ថែមជាអាទិ៍៖ ការអភិវឌ្ឍន៍មនុស្ស (HDI) តាមកម្មវិធីអនុវត្តរបស់អង្គការសហប្រជាជាតិ (UNDP) ធ្វើជាមូលដ្ឋាន។
ខាងក្រោមជាប្រទេស១០ ដែលជាម្ចាស់នៃលិខិតឆ្លងដែនមានអំណាចបំផុត ៖
1.159-Singapore
2.158-Germany
3.157-Sweden, South Korea
4.156-Denmark, Finland, Italy, France, Spain, Norway, Japan, the United Kingdom
5.155-Luxemburg, Switzerland, Netherlands, Belgium, Austria, Portugal
6.154-Malaysia, Ireland, Canada, United States
7.153-Austria, Greece, New Zealand
8.152-Malta, the Czech Republic, Iceland
9.150-Hungary
10.149-Slovenia, Slovakia, Poland, Lithuania, Latvi