Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនល្មើសម្នាក់ ប្រើបង្គោលដែកវាយប្រហារ កុមារអាយុ២ឆ្នាំម្នាក់ របួសក្បាលធ្ងន់ធ្ងរ

តាកែវ ៖ កុមារអាយុ២ឆ្នាំម្នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ កំពុងសង្គ្រោះជីវិតនៅមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីរងការវាយប្រហារ ដែលបានកើតឡើងនៅក្នុងខេត្តតាកែវ ស្របពេលដែលជនសង្ស័យត្រូវបានផ្តន្ទាទោស ពីបទហឹង្សាធ្ងន់ធ្ងរ ដោយចេតនា និងបន្តនៅក្រោមការឃុំខ្លួន។

កាលពីថ្ងៃទី១៨ ខែកក្កដា វេលាម៉ោង១៦:៣០ ជនរងគ្រោះបានធ្វើដំណើរជាមួយឪពុកម្តាយដោយម៉ូតូនៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលដែរបុរសញៀនថ្នាំ អាយុ៤៩ឆ្នាំម្នាក់បានវាយប្រហារទៅលើពួកគេ។
ជនសង្ស័យបានប្រើបង្គោលដែកមួយដើម មកវាយទៅលើក្រុមគ្រួសាររងគ្រោះ ហើយក៏រត់គេចខ្លួនបាត់។
គ្រួសាររងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរព្យាបាល ហើយកម្លាំងសមត្ថកិច្ចក៏បានចាប់ផ្តើមស្វែងរកជនល្មើស។ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយបានចាប់ផ្តើមតាមដានសុខភាព របស់កុមាររងគ្រោះ និងផ្តល់ជំនួយក្នុងការស្វែងរកជនល្មើស។

កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅពេលក្រោយ ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីធ្វើការសួរនាំ។
ជនសង្ស័យក៏បានសារភាពថា រូបគេបានធ្វើសកម្មភាពនេះ ទាំងគ្មានមូលហេតុណាមួយ។ យើងមានការសង្ស័យថា ជនល្មើសកំពុងនៅក្រោមឥទ្ធិពលគ្រឿងញៀន នៅពេលដែលគេបានធ្វើសកម្មភាពនេះ។
សុខភាពរបស់កុមារ២ឆ្នាំ ក៏កាន់តែធ្ងន់ធ្ងរ ហើយយើងបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ជាមួយម្តាយ។ កុមាររងគ្រោះបានទទួលការវះកាត់ ដើម្បីបញ្ឈប់ការដក់ឈាមក្នុងខួរក្បាល។
ការពិនិត្យបន្ថែម បានបង្ហាញថា មានការដក់ឈាមមួយកន្លែងទៀត នៅលើខួរក្បាលរបស់កុមាររងគ្រោះ ហើយក៏គ្រូពេទ្យបានចាក់ថ្នាំសន្លប់។ កុមាររងគ្រោះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយយើងរំពឹងទុកថា នឹងមានការវះកាត់បន្ថែម។

ជនសង្ស័យត្រូវបានផ្តន្ទាទោស ពីបទហឹង្សាធ្ងន់ធ្ងរ ដោយចេតនា និងបន្តនៅក្រោមការឃុំខ្លួន។

អង្គភាពការពារកុមារ (CPU) បន្តផ្តល់ជាជំនួយ ដល់ក្រុមគ្រួសាររងគ្រោះ និងសូមអរគុណទៅដល់ក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យគុន្ធបុប្ផា រាជធានីភ្នំពេញ ដែលកំពុងព្យាយាមសង្គ្រោះជីវិតកុមាររងគ្រោះនេះ។

“គ្រប់គ្នាកំពុងតែប្រឹងអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យប្រាកដថា កុមាររងគ្រោះនេះ ទទួលបាននូវការថែទាំ និងលទ្ធផលល្អបំផុត។ យើងទាំងអស់គ្នាសូមជូនពរ ឲ្យនាងផុតពីគ្រោះថ្នាក់មួយនេះ។” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU)៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×