ជាទំនៀមទម្លាប់មួយរបស់អ្នកកាន់សាសនាព្រាហ្ម ដែលគេនាំគ្នាលេងរបៀបនេះនៅមុនថ្ងៃចូលរោងការ ដោយមានញាតិសន្តានខាងប្រុសខាងស្រីមកលេងរបៀបនេះដើម្បីឲ្យមានភាពស្និទ្ធស្នាល គឺការយកទឹកជះលើដីឲ្យបែកភក់ ហើយចាប់គ្នាបោកចំបាប់ នរនៀលលេងលើភក់យ៉ាងសប្បាយក្អាកក្អាយ មិនថាក្មេងឬចាស់ គឺទាំងប្រុសទាំងស្រីប្រឡែងគ្នា ដោយមិនខ្វល់ថា របូតស្អី របូតស្អីខ្លះ ៕ ក្ខិណី