រឿងរ៉ាវរបស់គូស្នេហ៍ប្តូរភេទដូចគ្នា ជាជនជាតិវៀតណាមមួយគូ (ប្រពន្ធជាប្រុសកែភេទ រីឯប្តីជាស្រីចរិកប្រុស) បានធ្វើឲ្យអ្នកប្រើប្រាស់អុីនធើរណែត មានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសពីសំណាក់សហគមន៍ LGBT តែម្តង នោះគឺដោយសារតែពួកគេអាចមានកូនជាមួយគ្នា។
គូស្នេហ៍នេះ ប្តីមានឈ្មោះ Dao Minh Khang (ពីមនុស្សស្រី ទៅជាប្រុស) និងប្រពន្ធឈ្មោះ Dang Ngoc Minh Anh (ជាមនុស្សប្រុសកែភេទទៅជាស្រី)។
ទាក់ទងរឿងមានកូននេះផងដែរ Khang ដើរតួជាប្តី បានប្រាប់ឲ្យដឹងថា នៅពេលរូបគេបញ្ឈប់ការព្យាបាលដោយអរម៉ូន កាលពីឆ្នាំមុន រូបគេមិនដឹងថា ខ្លួនឯងឆាប់មានផ្ទៃពោះ និងក្លាយជាឪពុកពុកប្តូរភេទដំបូងរបស់វៀតណាមនោះទេ។
ការមានផ្ទៃពោះរបស់ Khang និងការបង្កើតកូនស្រីរបស់គាត់ គឺបានកើតឡើងនៅខែឧសភា ជាមួយដៃគូរបស់គាត់ដែលជាស្ត្រីប្តូរភេទ Minh Anh បានធ្វើឱ្យផ្ទុះឡើងកក្រើក នៅលើបណ្តាញសារព័ត៌មាននៅក្នុងប្រទេសវៀតណាម ដែលជាកន្លែងដ៏កម្រសម្រាប់គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ឬអ្នកប្តូរភេទដែលមានកូនបែបនេះ។
Khang អាយុ ២៥ ឆ្នាំ ដែលជាតារាម៉ូដែលកើតមកជាស្រីពិត ប៉ុន្តែ ប្តូរចរិកជាប្រុស បាននិយាយថា៖ «ប្រពន្ធខ្ញុំ និងខ្ញុំទាំងពីរនាក់ គឺពិតជាចង់មានកូនណាស់។ អ្នកមិនចាំបាច់ធ្វើជាស្ត្រី ដើម្បីសម្រាលកូនទេ»។
Khang ក៏បានប្រាប់ប្រាប់មូលនិធិថមសុនរ៉យទ័រ តាមទូរស័ព្ទថា៖ «មនុស្សគ្រប់គ្នាហាក់ដូចជាគិតថា មនុស្សប្តូរភេទឆ្លងមិនគិតពីការមានគ្រួសារឬអនាគតទេ។ ប៉ុន្តែ ខ្ញុំចង់បង្ហាញថា សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា គឺក៏ដូចអ្នកដទៃទៀតដែរ»៕រក្សាសិទ្ធិដោយ៖ លឹម ហុង