ជឿជាក់ថា ប្រិយមិត្ត ជាពិសេសអ្នកប្រើប្រាស់បណ្តាញជាច្រើន បានឃើញរួចហើយ ជាមួយរូបភាពចែករំលែកតៗគ្នាយ៉ាងលឿន របស់កញ្ញា រ៉ូស ក្រោយពីធ្វើការវះកាត់កែសម្ផស្សកាលពីពេលនេះកន្លងទៅថ្មីៗនេះ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺរូបទាំងនោះ បែរជាទទួលរងនូវការរិះគន់ប្រមាថយ៉ាងធ្ងន់ៗ ពីសំណាក់អ្នកលេងបណ្តាញសង្គម ព្រោះតែម្នាក់ៗយល់ឃើញថា រូបចុងក្រោយរបស់ រ៉ូស គឺមិនខុសពី… អាបប៉ុន្មាននោះទេ។
ពិតណាស់ បើទោះជាមានមហាជនជាច្រើន បានធ្វើការវាយប្រហារពាក្យសម្តីធ្ងន់ៗយ៉ាងណា ក៏ រ៉ូស ហាក់មិនសូវចាប់អារម្មណ៍ ខ្វល់ខ្វាយនោះទេ ព្រោះថា ខ្លួនជាមនុស្សរបស់មហាជន ដែលនរណាៗក៏ស្គាល់ រូ៉ស ល្បីរឿងក្រដាស ១០ ក្រដាស ២០ ដែរ។
តែទោះជាយ៉ាងណា ប្រហែលជាទំនងទប់ទ្រាំតទៅទៀតលែងបាន ព្រោះមួយរយៈចុងក្រោយនេះ ឃើញតែពាក្យគេរិះគន់មើលងាយ ទៅលើរូបកែសម្ផស្សចុងក្រោយរបស់ខ្លួន ដោយក្នុងនោះ អ្នកខ្លះថាឥណ្ឌាបន្តិច ដូចអាបបន្តិច រីឯអ្នកខ្លះទៀតថាដូចយាយគ្រវីសក់ ហើយភ្នែកលៀន ភ្នែកដូចអ្នកស្រវឹងខួបឃើញតែក្បាល ជាហេតុធ្វើឲ្យ រ៉ូស ចេញប្រតិកម្មឆ្លើយតបទៅវិញផាំងៗតែម្តង។
ក្នុងនោះ តារាសម្តែងតែងធ្វើរឿងប្លែកៗគួរឲ្យចាប់អារម្មណ៍ អាណារ៉ូស បានបង្ហោះរូបថតមួយសន្លឹក និងភ្ជាប់ជាមួយសំណេរមួយឃ្លាយ៉ាងខ្លី ដាក់ទៅកាន់អ្នករិះគន់ឡើងឆ្អែតបាយបែបនេះថា ៖ «មុខអាក្រក់អាចកែបានតែ បើមាយាថអន់ ចរឹកអន់ ពិបាកកែណាស់ ពាក្យសំដីអាចបញ្ជាក់ពីសន្តាន ដូចពាក្យចាស់ពោលថា សំដីសជាតិ មារយាទសពូជ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង