ខ្សែជីវិតបុរសម្នាក់ជាជាងកាត់សក់ ដែលធ្លាក់ខ្លួនពុំត្រឹមតែកើតជំងឺមហារីកស្បែកកំរិតធ្ងន់ ដោយសារការប្រើប្រាស់ផលិតផលជួយលើកសម្រស់ប៉ុណ្ណោះទេ គឺថែមទាំងពិការទៀត បានធ្វើឲ្យមហាជនឃើញហើយ ពិតជាសម្តែងនូវក្តីអាណិតអាសូរជាខ្លាំង ព្រោះថាគាត់រស់បានរហូតមកទល់ពេលនេះ គឺដោយសារបានម្តាយមានវ័យចំណាស់ទៅហើយ ជាអ្នករកស៊ីចិញ្ចឹម ដែលខំត្រុកៗស៊ីឈ្នួលលាងចាន បានព្រឹកខ្វះល្ងាច។
បុរសដ៏កម្សត់នេះដែលមានឈ្មោះថា ប្រុស ឌីន បានបង្ហោះសារសុំទោសដល់ម្តាយ និងរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនយ៉ាងដូច្នេះថា៖ «កូនសូមទោសម៉ែ ជាតិនេះកូនសងគុណមិនអស់ទេ មកលំបាកដោយសារកូនអាក្រក់ម្នាក់នេះ មិនថាពេលយប់ ឬក៏ថ្ងៃ ខ្ញុំដេកមិនដែលលក់ម្តងណាឡេីយ ខួរក្បាលខ្ញុំតែងតែគិតគ្រប់ពេល គ្រប់យ៉ាងខ្ញុំ តេីមានបងប្អូនណាមានថ្នាំព្យបាលជំងឺមហាររីកស្បែកមួយនេះបាន ជួយប្រាប់ខ្ញុំផង ទុក្ខថាជួយដល់មនុស្សពិការម្នាក់ យកតែបុណ្យផងចុះ គ្មានថ្ងៃណាដែលខ្ញុំមិនគិតនោះទេ គ្រប់យ៉ាងខ្ញុំនឹងស៊ូ ពេលជីវិតធ្លាក់ចំនុចសូន្យ ក្នុងខ្លួនខ្ញុំគ្មានឆ្នាំងថ្មទេ តេីខ្ញុំអាចទ្រាំបានដល់ពេលណា តែគ្រប់យ៉ាងខ្ញុំនឹងស៊ូដល់ដង្ហេីមចុងក្រោយ និងជំងឺមួយនេះ ដេីម្បីម៉ែ ព្រោះខ្ញុំមានតែ២នាក់ម្តាយនិកូន ពេលខ្លះមានអារម្មណ៍ថាលែងចង់ស៊ូម្តងៗ អរគុណអ្នកទាំងអស់គ្នាក្នុងនិងក្រៅប្រទេស តែងតែនៅក្បែរខ្ញុំ និងផ្តល់កំលាំងចិត្តខ្ញុំមករហូត»។
ក្នុងនោះផងដែរ លោកក៏សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងជួយដល់មនុស្សពិការម្នាក់នេះ ដើម្បីអាចបន្តជីវិតទៅមុខទៀត យកតែបុណ្យផងទៅចុះ ព្រោះពេលនេះ លោកគ្មានអ្វីជាទីពឹងក្រៅពីម្តាយដែលមានវ័យចំណាស់ទៅហើយ ដោយមិនដឹងថាគាត់អាចស៊ូបានដល់ពេលណា ខណៈខ្លួនមិនអាចជួយធ្វើការរកស៊ីអ្វីបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង