នេះជារឿងមួយដ៏ហួសចិត្តខ្លាំងណាស់ ខណៈវីដេអូកាមេរ៉ាសុវត្ថិភាពមួយ បានចាប់បានសកម្មភាពអ្នកទោសចំនួន៤នាក់ បានលួចរត់គេចចេញពន្ធនាគារខេត្តកណ្តាល យ៉ាងស្តែងៗតែម្តង។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ជនជាប់ឃុំចំនួន៤នាក់បានលួចរត់ចេញពីពន្ធនាគារខេត្តកណ្តាល ដោយមានការធ្វេសប្រហែសពីមន្ត្រីពន្ធនាគារ។
ប្រភពបានបញ្ជាក់បន្ថែមថា អ្នកទោសទាំងនោះ អាចមានឱកាសលួចរត់គេចចេញពីពន្ធនាគារបានបែបនេះ គឺដោយសារមន្ត្រីពន្ធនាគារចាក់សោរអោយអ្នកទោសចេញហាត់ប្រាណ ប៉ុន្តែ ក៏ស្រាប់តែអ្នកទោសចំនួន៤នាក់ ក្នុងចំណោមនោះ បានលួចហែកលួសផ្លោះរបងរត់គេចខ្លួនតែម្តង។
តែទោះយ៉ាងណា អ្នកទោសម្នាក់ក្នុងចំណោមទាំង៤នាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង