អ្នកជំនាញថតរូបជនជាតិបារាំង Eric Lafforgua បានថតផ្តិតយករូបភាពដើម្បីបញ្ជាក់អំពីខឿនវប្បធម៌ចម្លែកអស្ចារ្យមួយរបស់ជនជាតិ Hamar នៅទន្លេ Omo ប្រទេស Ethiopia។
ជំនឿធ្វើឲ្យផ្ទុះកំហឹងឬរត់គេចពេលបុរសកាន់រំពាត់វាយលើខ្នងស្ត្រីនៃកុលសម្ព័ន្ធ Hamar នេះ បែរជាសំណូមពរឲ្យបុរសនោះវាយបន្ថែមទៀតរហូតដល់ខ្នងរបស់ពួកគេត្រូវហូរឈាម ត្រូវបន្សល់ទុកនូវសម្លាកធំៗលើរាងកាយ ។ បច្ចុប្បន្ននេះមានជនជាតិ Hamar ២០.០០០នាក់ កំពុងរស់នៅទន្លេ Omo ភាគនិរតី Ethiopia ជាប់នឹងប្រទេស Kenya និង Nam Sudan ។
នារីៗទាំងនេះស្ម័គ្រចិត្តឲ្យគេវាយរួចនាំគ្នាបង្អួតពីសម្លាកបន្សល់ទុកក្នុងក្តីមោទនភាព ។
សម្លៀកបំពាក់ និងគ្រឿងសំអាងរបស់ស្ត្រីក្នុងកុលសម្ព័ន្ធនេះ ប្រកបដោយពណ៌សម្បុរឆើតឆាយ។
បុរសជនជាតិ Hamar ចំណាយពេលវេលាច្រើនចិញ្ចឹមសត្វ ដើម្បីយកលុយរកប្រពន្ធ ហើយតាមទម្លាប់របស់កុលសម្ព័ន្ធនេះបណ្តាការមានតម្លៃប្រហាក់ប្រហែលនឹងពពែ ៣០ក្បាល និងគោ ២០ក្បាល ។ ក្រោយពេលរៀបការស្ត្រីក្នុងកុលសម្ព័ន្ធនេះ ក៏ត្រូវបំពេញការងារជាច្រើន ដូចជាដាំស្រូវ និងថែទាំពួកក្មេងៗ ។
បុរសជនជាតិ Hamar ម្នាក់ពេលពេញវ័យត្រូវឆ្លងកាត់ពិធីលោតផ្លោះគោ១៥ក្បាល ដែលត្រូវគេយកលាមកគោមកលាបពីលើឲ្យរអិល។
ក្នុងពិធីនេះ សាច់ញាតិដទៃទៀតរបស់ពួកគេដែលជាស្ត្រីភេទ នឹងត្រូវវាយរហូតបែកឈាមដើម្បីបង្កើតជាបំណុលឈាមបង្ខំឲ្យពួកគេត្រូវចងចាំ ហើយសងគុណបំណាច់មកវិញនាថ្ងៃអនាគត។
សម្លាកទាំងឡាយដែលក្រាស់ឃ្មឹក ដែលប្រែពីពណ៌ក្រហមលាយខ្មៅ របស់ស្ត្រីនៃកុលសម្ព័ន្ធ Hamar Ethiopia បានស្រាយបញ្ជាក់ពីការរងរំពាត់បែកសាច់ ។
ស្ត្រី Hamar ច្រើនតុបតែងខ្លួនដោយកងគ្រប់ពណ៌ តែល្អជាងគេនោះគឺសម្លាកបន្សល់ទុកលើស្បែក។
ក្រោយពេលបំពេញការងារស្រែចម្ការរួច ស្ត្រីពីរនាក់នេះ កំពុងចែករំលែកគ្នានូវស្នាមញញឹម ។
ស្ត្រីជនជាតិ Hamar រាំរែកសប្បាយក្នុងពិធីបុណ្យ ៕ ចន្ទ្រា