មនុស្សក្នុងសង្គមខ្មែរសព្វថ្ងៃនេះ គេមិនសូវមានជំនឿថា មានមនុស្សល្អដែលមានទឹកចិត្តបរិសុទ្ធបែបនេះនោះទេ ពោលគឺសឹងតែ 95% គឺមានចិត្តអាក្រក់ ចិត្តលោភលន់ ចង់តែបានរបស់គេមកធ្វើជារបស់ខ្លួន និងភាពអាត្មានិយមណាស់។
តែយ៉ាងណាមិញ ដូចបុរសជាអ្នករត់ម៉ូតូកង់បី (Pass App) ម្នាក់នេះ គឺពិតជាមនុស្សមានចិត្តបរិសុទ្ធដ៏កម្ររកណាស់ ព្រោះតែគាត់មិនចង់បានរបស់របរអ្នកដទៃនោះទេ។ ជាក់ស្តែង នៅពេលឃើញភ្ញៀវភ្លេចរបស់របរនៅលើកង់បីរបស់គាត់ៗ មិនស្រវ៉ាយកសម្ងំស្ងាត់នោះទេ គឺបានស្វះស្វែងរក នាំយករបស់របរដែលបានភ្លេចទាំងនោះ យកមកជូនដល់ដៃភ្ញៀវវិញតែម្តង។
របស់របរដែលភ្ញៀវភ្លេចនោះ គឺមានរួមមាន ទូរស័ព្ទដៃ២គ្រឿង និងកាបូបលុយផងដែរ ដែលពុំដឹងថាមានចំនួនលុយកាក់ប៉ុន្មាននោះទេ។ ហើយលោកពូជាភ្ញៀវ ក៏បានជូនសាគុណដល់បុរសរត់កង់បីឥណ្ឌារូបនេះ នូវទឹកប្រាក់ចំនួន 20$ និងព្រមទាំងអ្នកថតបន្តិចបន្តួចផងដែរ។
ក្រោយពីបានឃើញទឹកចិត្តដ៏ល្អកម្របែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងនូវការកោតសើរគ្រប់ៗគ្នាថា៖ ទឹកចិត្តល្អ សូមឲ្យប្អូនប្រុសជួបតែសំណាងល្អណ៎ា, ចង់បានអញ្ចឹង ទើបសង្គមយើងស្អាតស្អំ Love u៕ រក្សាសិទ្ធិដោយ៖ លឹម ហុង