នេះគឺជាដំណឹងទុក្ខសោកដ៏គួរឲ្យសោកស្តាយមួយ ខណៈដែលនារីម្នាក់បានស្លាប់បាត់បង់ជីវិតទាំងរូបកាយនៅវ័យក្មេងល្ហក់ធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិបងប្អូន សឹងតែទទួលយកមិនបាន ព្រោះការចាកចេញទៅវិញរបស់នាង ហាក់លឿនខ្លាំងពេក ដែលមិននឹកស្មានដល់សោះឡើយ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ah Neath ដែលត្រូវជាមីងរបស់ប្អូនស្រី ញ៉ែម ស្រីនោ បានបង្ហោះសាររៀបរាប់ទាំងក្តីសោកសៅបែបនេះថា៖ «ពៅហាដឹងខ្លួនក្មួយមីង មីងនិយាយអាក្រក់ មីងជេរ មីងចង់អោយក្មួយល្អទេ ម៉េចក៏ដាច់ចិត្តទៅចោលមីងពូតាយាយអុីចឹងហា បើមានជាតិក្រោយ មីងជូនពរអោយឯងអាយុវែងណាក្មួយ ញែ៉ម ស្រីនោ (គាត់ស្លាប់ដោយសារជំងឺប្រចាំកាយ)។
ជាមួយគ្នានេះផងដែរ មហាជននៅក្នុងបណ្តាញសង្គម ក៏បានសម្តែងនូវក្តីរំជួលចិត្តយ៉ាងខ្លាំង និងមានតែពាក្យចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសពប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង