Thursday, September 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមតាលីបង់ចូលដល់រដ្ឋធានីរបស់អាហ្វហ្គានីស្ថាន ខណៈសហរដ្ឋអាមេរិក កំពុងជម្លៀសមន្ត្រីទូតដោយតាមផ្លូវអាកាស

មន្រ្តីក្រសួងមហាផ្ទៃអាមេរិកបាននិយាយថា ក្រុមបះបោរតាលីបង់បានចូលរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យហើយ ខណៈសហរដ្ឋអាមេរិកបានជម្លៀសអ្នកការទូតចេញពីស្ថានទូតរបស់ខ្លួនដោយឧទ្ធម្ភាគចក្រ។ មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់រ៉យទ័រថា ពួកតាលីបង់បានចូលមកពីគ្រប់ទិសទីប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

តាមរយៈគណនីTwitterដែលចេញដោយវិមានប្រធានាធិបតីអាហ្វហ្គានីស្ថានបាននិយាយថា ការបាញ់គ្នាត្រូវបានលឺសូរនៅចំណុចមួយចំនួនជុំវិញទីក្រុងកាប៊ុល ប៉ុន្តែកម្លាំងសន្តិសុខមានការសម្របសម្រួលជាមួយដៃគូអន្តរជាតិបានគ្រប់គ្រងទីក្រុងនេះ។

មន្រ្តីអាមេរិកបាននិយាយថា អ្នកការទូតកំពុងត្រូវបានគេបញ្ជូនទៅអាកាសយានដ្ឋានពីស្ថានទូតនៅក្នុងស្រុកវ៉ាហ្សីអាកបារខាន់ហើយកងទ័ពអាមេរិកជាច្រើនត្រូវបានបញ្ជូនទៅជួយក្នុងការជម្លៀសបន្ទាប់ពីការបាញ់របស់ក្រុមតាលីបង់បាននាំពួកក្រុមអ៊ីស្លាមនិយមមកកាន់ទីក្រុងកាប៊ុលក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

កាលពីសប្តាហ៍មុន ក្រុមចារកម្មរបស់សហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងកាប៊ុលអាចទប់ទល់យ៉ាងតិចបីខែ។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា សមាជិកស្នូលរបស់អាមេរិកកំពុងធ្វើការពីអាកាសយានដ្ឋានក្រុងកាប៊ុលខណៈមន្រ្តីណាតូបាននិយាយថា បុគ្គលិកសហភាពអឺរ៉ុបជាច្រើននាក់បានផ្លាស់ទៅទីតាំងដែលមានសុវត្ថិភាព និងមិនត្រូវបានគេបង្ហាញឱ្យដឹងនៅក្នុងរដ្ឋធានីណាមួយឡើយ។

មន្រ្តីតាលីបង់ម្នាក់បានប្រាប់រ៉យទ័រថាក្រុមនេះមិនចង់បានជនរងគ្រោះណាម្នាក់ដូចដែលខ្លួនបានចោទប្រកាន់នោះទេ ប៉ុន្តែក្រុមនេះមិនបានប្រកាសថាពួកគេបទឈប់បាញ់នោះឡើយ។

ប្រធានាធិបតីចូបៃដិននៅថ្ងៃសៅរ៍កន្លងទៅបានអនុញ្ញាតឱ្យមានការដាក់ពង្រាយកងទ័ពអាមេរិកចំនួន ៥ពាន់នាក់ដើម្បីជួយជម្លៀសប្រជាជននិងធានាឱ្យ “ មានសណ្តាប់ធ្នាប់និងសុវត្ថិភាព” ។ក្នុងនោះមន្រ្តីការពារជាតិអាមេរិកម្នាក់បាននិយាយថា ទ័ពដែលកំពុងដាក់ពង្រាយខាងដើមរួមបញ្ចូលទាំងកងទ័ពថ្មីដែលត្រូវបានអនុម័តថ្មីចំនួន ១.០០០ នាក់មកពីកងពលអាកាសទី ៨២៕

ប្រភព៖ រ៉យទ័រ

spot_img