Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែសីហា តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាសូត ធ្លាក់ចុះ ៥០រៀល ក្នុងមួយលីត្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែសីហានេះ បានជូនដំណឹងស្តីពីថ្លៃលក់រាយ សម្រាប់ប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេសកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ទី៣១ ខែសីហា គឺតម្លៃប្រេងសាំងធម្មតា នឹងត្រូវលក់តម្លៃ ៤០០០រៀលក្នុងមួយលីត្រ ធ្លាក់ចុះ ៥០រៀល បើធៀបកាលពីចុះខែកក្កដា ខណៈតម្លៃប្រេងម៉ាស៊ូត គឺត្រូវលក់តម្លៃ ៣៥៥០រៀល ធ្លាក់ចុះ ៥០រៀល បើធៀបកាលពីចុងខែកក្កដាកន្លងទៅ។ ពោលគឺ តម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាសូត ធ្លាក់ចុះ ៥០រៀល ក្នុងមួយលីត្រ។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ ទៅតាមប្រេងទីផ្សារអន្តរជាតិ មកគណនាតាមឯកសារយោងតែប៉ុណ្ណោះ។

ព័ត៌មានបន្ថែមសូមអានសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មដូចខាងក្រោម៖​

×