ទំហំជួញដូរភាគហ៊ុនសរុបសម្រាប់ថ្ងៃអង្គារម្សិលមិញនេះ បានកើនឡើងលើស១ប៊ីលានរៀល ដល់ ១,១១ប៊ីលានរៀល ដែលគ្របដណ្តប់ដោយភាគហ៊ុន ABC ចំនួន ៩០ភាគរយ។
យ៉ាងណាមិញ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,៦១ភាគរយ ទៀតមកត្រឹម ៥២៤,៨៧ពិន្ទុ ដោយមានភាគហ៊ុនចំនួនប្រាំមួយ មានការថយចុះចន្លោះពី ២០ទៅ ៨០រៀលក្នុងមួយហ៊ុន។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបិទត្រឹមថ្លៃ ៧.១០០រៀល កំពង់ផែស្វយ័តក្រុងភ្នំពេញ នៅថ្លៃ ១៤.៩៤០ រៀល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រឹម ២.០៦០រៀល កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្លៃ ១៣.៦៤០រៀល និង អេស៊ីលីដា (ABC) បានបិទ ១២.២២០រៀល និង ផេសថិក ត្រឹមថ្លៃ ៣.២៤០រៀល។
តម្លៃហ៊ុនអេស៊ីលីដា ដែលបានធ្លាក់ចុះនៅថ្ងៃនេះ ជាថ្លៃដែលទាបជាងគេចាប់តាំងពីចុះបញ្ជីរបស់ភាគហ៊ុននេះមក។ ភាគហ៊ុន ហ្រ្កេនធ្វីនជាភាគហ៊ុនតែមួយគត់ដែលបានកើនឡើងចំនួន ២០រៀលដល់ ៤.៥០០រៀលក្នុងមួយហ៊ុន៕
រក្សាសិទ្ធដោយ៖ CEN