Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះដល់ពិន្ទុតិចជាងគេបំផុតម្តងទៀតនៅថ្ងៃពុធម្សិលមិញ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា នៅថ្ងៃពុធម្សិលមិញបានធ្លាក់ចុះ ០,២៥ភាគរយ មកត្រឹម ៥២៣,៥៤ពិន្ទុនៅថ្ងៃនេះ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុប ៨៦០,២៩ លានរៀល។

ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការកើនឡើងបន្តិចបន្តួចដូចគ្នា ចំនួន ២០រៀល ក្នុងមួយហ៊ុនដល់ ២.០៨០រៀល និង ១៣.៦៦០រៀលរៀងគ្នា។ ស្របពេលជាមួយគ្នានេះដែរ ភាគហ៊ុនផេសថិក អេស៊ីលីដា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្លាក់ចុះចន្លោះពី ១០រៀល ទៅ ៦០រៀល មកបិទនៅថ្លៃ ៣.២៣០រៀល ១២.១៨០រៀល និង ៧.០៤០រៀល។

ចំណែកឯ ហ្ក្រេនធ្វីន និងកំពង់ផែស្វយ័តក្រុងភ្នំពេញ បានរក្សានូវថ្លៃថេរដដែល។ គួរបញ្ជាក់ផងដែរថា សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះដល់ពិន្ទុតិចជាងគេបំផុតម្តងទៀត ជាលទ្ធផលនៃការធ្លាក់ថ្លៃរបស់ភាគហ៊ុន អេស៊ីលីដា ដែលបានថយចុះមកថ្លៃទាបជាងគេជាថ្មីម្តងទៀតចំនួន ២ថ្ងៃជាប់ៗគ្នា៕

×